0
គ្រឿងផ្សំ
  1. ខ្ទឹមបារាំងតូចមួយ ចិញ្រ្ចាំអោយម៉ដ្ឋ
  2. ឆ្អឹងជ្រូក ១គីឡូ
  3. សាច់ជ្រូកចិញ្ខ្រាំ ២០០ក្រាម
  4. ប្រហិតសាច់ជ្រូក ថ្លើមជ្រូក ពោះជ្រូក សាច់ជ្រូកស្ងោរ ចំនួនតាមចំណូលចិត្ត
  5. ទឹកត្រី ១វែក
  6. ទឹកខ្យង ១ស្លាបព្រាបាយ
  7. ម្សៅស៊ុបគៀវ ១ស្លាបព្រាកាហ្វេ
  8. អំបិល ចុងស្លាបព្រាកាហ្វេ
  9. ស្ករ ៣ ស្លាបព្រាបាយ
  10. បង្គាក្រៀម មួយស្លាបព្រា
  11. ទឹក ៣លីត្រ
  12. ខ្ទឹមសបំពង ១ស្លាបព្រា
  13. ប្រេងឆា ២ស្លាបព្រា
  14. ខ្ទឹមស្លឹក៤-៥ដើម ហាន់ល្អិតៗ
  15. ជីរវ៉ាន់ស៊ុយ ឬ ស្លឹកគូឆាយ តាមចំណូលចិត្ត
  16. គុយទាវ
  17. មីគៀវ
របៀបធ្វើ
  1. - កំដៅប្រេងឆាពីរស្លាបព្រា រួចចាក់ខ្ទឹមបារាំងចូល កូរចុះឡើង ទម្រាំខ្ទឹមបារាំង ប្រែជាពណ៌ក្រហមក្រម៉ៅ សព្វ។
  2. - ចាក់ស្ករ អំបីល ទឹកត្រី ម្សៅស៊ុប ទឹកខ្យង និង បង្គាក្រៀម ចូល ហើយកូរអោយសព្វ
  3. - ចាក់ឆ្អឹងជ្រូកចូល កូរអោយសព្វ។
  4. - ចាក់ទឹក១លីត្រចូល កូរអោយសព្វ ទុកអោយពុះចោល កន្លះម៉ោង។
  5. - យកកូនឆ្នាំងមួយ ចាក់ខ្លាញ់ចូល ៣ស្លាបព្រា ហើយចាក់ខ្ទឹមសចិញ្ច្រាំ បំពង អោយឈ្ងុយ។ ដួសទុក ពាក់កណ្តាល សល់ពាក់កណ្តាល ចាក់ចូលទៅក្នុងស៊ុប។
  6. - យកចានដាក់សាច់ជ្រូកចិញ្ច្រាំ រួចដួសទឹកស៊ុប ដាក់ក្នុងចាន លាយអោយសព្វសាច់ជ្រូក កុំអោយជាប់គ្នា ជាដុំធំៗពេក។ បន្ទាប់មកចាក់ចូលក្នុងឆ្នាំង អោយពុះឆ្អិន។
  7. - ភ្លក្សទឹកស៊ុប សាបប្រៃផ្អែម ថែមថយទៅតាមចំណូលចិត្ត។
  8. - ដាក់ទឹកដាំ នៅឆ្នាំងផ្សេង សម្រាប់ស្រុះគុយទាវ ឬ ស្រុះមីគៀវ។
  9. - ស្ងោរសាច់ជ្រូក ពោះជ្រូក ពោះវៀន និង ថ្លើមអោយឆ្អិន ហើយស្រង់យកមកហាន់ស្តេើងៗ។
  10. - ស្រុះគុយទាវ ឬ មីដាក់ក្នុងចាន ដួសទឹកស៊ុបស្រោចពីលើ ថែម សាច់ជ្រូក ពោះជ្រូក ពោះវៀន ថ្លើម ប្រហិតសាច់ជ្រូក ខ្ទឹមលីង ម្រេច ខ្ទឹមស្លឹក និង ជីវវ៉ាន់ស៊ុយ។ សម្រាប់មីគៀវ គេដាក់ស្លឹកគូឆាយថែម។
Ingredients:
  1. 1 small onion, minced
  2. 1kg pork bones
  3. 200g pork minced
  4. pork meat, pork meat loaf, pork liver/intestines, up to your favorites
  5. 1 large spoon fish sauce
  6. 1 full spoon oyster sauce
  7. 1 teaspoon wonton soup mix
  8. 1/4 teaspoon salt
  9. 3 tablespoon sugar
  10. 1 spoon dried shrimp
  11. 3 liters of water
  12. 1 spoon minced garlic
  13. 2 teaspoon cooking oil
  14. green onionស, cut in pieces
  15. chives or cilantro cut in pieces
  16. rice noodle
  17. egg noodle
Preparation:
  1. . Heat 2 spoon of oil, add minced onion, stir until it gets very dark brown.
  2. . Add sugar, salt, fish sauce, wonton soup mix, dried shrimp and oyster sauce, stir till it gets to dark red.
  3. . Add the pork bones, stir well.
  4. . Add 1 liter water and let it boil for 1/2 hour.
  5. . In a small pan, heat 3 spoon of oil, add garlic, stir till light brown. Scoop half to save in a bowl and pour the rest into the soup.
  6. . Place minced pork in a bowl, add the soup juice and stir well, then pour it into the soup pot.


ដកស្រង់ពី៖ អ្នកស្រី កែវ ច័ន្ទបូរណ៍ (Chanbo Keo)


Post a Comment

 
Top