បាទសួស្ដី អរគុណសម្រាប់ការចូលមកដល់ប្លកខ្មែរដ៏តូចមួយនេះ! តើលោកអ្នកមានបញ្ហា សរសេរអក្សរយូនីកូដខ្មែរក្នុងកម្មវិធី Adobe Photoshop CS6 លោតអក្សរ អក្សរបង្ហាញមិនត្រូវដែរទេ? បើអ្នកជួបបញ្ហាអស់ទាំងនេះ អ្នកចូលមកត្រូវកន្លែងហើយ! :D ក្នុងអត្ថបទគន្លឹះនេះនឹងបង្ហាញពីរបៀបកំណត់ Option ក្នុង Photoshop CS6 ឲ្យបង្ហាញពុម្ពអក្សរយូនីកូដខ្មែរបានត្រឹមត្រូវ សូមមើលខាងក្រោមនេះ ៖
- ចុចបើកកម្មវិធី Adobe Photoshop CS6 និង បើកយកសន្លឹកកិច្ចការមួយ ដោយចុចលើម៉ឺនុយ File >>> New... (ឬចុចលើក្ដារចុច Ctrl+N)
៙ កំណត់ Option ឲ្យបង្ហាញអក្សរខ្មែរបានត្រឹមត្រូវដោយ ៖
- ទី 1 ៖ ដំបូងត្រូវចុចបង្ហាញផ្ទាំង Charactor Panel ជាមុនសិនដោយចុច Type >> Panels >> Character Panel ។ (សូមមើលរូបខាងក្រោម)- ទី 2 ៖ កំណត់ឲ្យបង្ហាញអក្សរយូនីកូដខ្មែរបានត្រឹមត្រូវ ដោយចុចលើ Type >>> OpenType >>> ធីកយកតែ Contextual Alternates មួយទេ (សូមមើលរូបខាងក្រោម), ផ្ទុយទៅវិញឯ Standard Ligatures សូមដកធីចេញ ព្រោះអាហ្នឹងហើយដែលធ្វើឲ្យលោតពុម្ពអក្សរយូនីកូដនោះ :D។
- ទី 3 ៖ កំណត់បង្ហាញការសរសេរអត្ថបទពីឆ្វេងទៅស្តាំ សូមចុចលើតាប Paragraph ចុចលើ ►¶ (Left-to-Right Character Direction) ដើម្បីឲ្យការសរសេរអត្ថបទពីឆ្វេងទៅស្តាំ។ (សូមមើលរូបខាងក្រោម)
ចំណាំ : ក្នុងករណីមិនមានបង្ហាញ ►¶ ឬ ¶► ក្នុងផ្ទាំង Paragraph Panel ទេនោះ សូមចុចលើម៉ឺនុយ Type >> Language Option >> ធីកយក Middle Eastern Features នោះលោកអ្នកនឹងបានឃើញ ►¶ ឬ ¶►វិញហើយ។ (សូមមើលរូបខាងក្រោម)
លោកអ្នកត្រូវត្រួតពិនិត្យចំណុចទាំងពីរខាងលើគឺ Contextual Alternates និង ►¶ (Left-to-Right Character Direction) នៅរៀងរាល់ពេលវាយអក្សរយូនីកូដខ្មែរគ្រប់ពេល។ បើតាមខ្ញុំស្មាន ក្រុមហ៊ុន Adobe ប្រហែលមិនទាន់ស្គាល់យូនីកូដខ្មែរនៅឡើយទេ។
សូមអរគុណ៖ អាក្បាលធំ
Post a Comment
Post a Comment