0


​  ខួគីងជាអាហារប្រចាំតំបន់ភាគខាងត្បូងនៃប្រទេសថៃដែលខ្ញុំហូបហើយត្រូវមាត់ត្រូវចិត្តតែវាហិរបន្តិចប៉ុន្តែយើងក៏អាចបន្ថយ
រសជាតិហិរបានដែរហើយពេលនេះដែរខ្មែរឡាយសូមលើកយកមកនេះដោយគិតថាប្រហែលជាមានបងប្អុនខ្មែរខ្លះប្រាកដជាចង់សាកល្បង រឺអាចយករូបមន្តនេះទៅប្រកបអាជីពរួមផ្សំជាមួយអាហារផ្សេងដើម្បីទ្រទ្រង់គ្រួសារទៅថ្ងៃអនាគត់និយាយពី
រូបមន្តនៃការ ធ្វើខួគីងនេះវិញគឺមានតំណាក់កាលខ្លីហើយងាយៗ បើសិនជាយើងធ្វើតាមរូបមន្តខាងក្រោមនេះវិញខ្ញុំជឿរ
ថាប្រាកដជាឆ្ងាញ់។



តោះទៅមើលគ្រឿងផ្សំនឹងរូបមន្តទាំងអស់គ្នា៖

៙គ្រឿងផ្សំ៖

  1. សាច់ជ្រូក 800 ក្រាម (សាច់ជ្រូកជញ្រ្ជាំ)

  2. ស្លឹកក្រូចសើច 10​ សន្លឹក ( ហាន់អោយល្អិតៗ )

  3. ស្លឹកគ្រៃហាន់រូច 4 ដើម

  4. ប្រេងឆា 1 ស្លាបព្រាបាយ

  5. ម្រេចគ្រាប់ ¼ ចានតូច

  6. ម្រេចម៉ត់ ½ ស្លាបព្រាកាហ្វេ

  7. ម្សៅខ្នរ 1ស្លាព្រាបាយ ( រឺដាក់គ្រឿងផ្សំតាមចំណងចំណូលចិត្តរបស់អ្នក )

  8. ទឹកត្រី ½ ចានតូច
    ៙គ្រឿងការី

  1. ខ្ទឹមក្រហម ( 4 គ្រាប់) 3 ស្លាបព្រាបាយ

  2. ខ្ទឹមស ( 6 កំពិស ) 3 ស្លាបព្រាបាយ

  3. ម្រេចគ្រាប់ 20-30 គ្រាប់

  4. ល្មៀត ( 2-3ដុំ ) 2 ស្លាបព្រាបាយ

  5. ម្ទេសគ្រាប់ ( 10 ក្រាម ) ប្រមាណ 20 គ្រាប់

  6. អំបិល ½  ស្លាបព្រាកាហ្វេ
    ៙ក្នុងរូបមន្តនេះគេមិនបានប្រើស្ករសរទេប៉ុន្តែយើងអាចដាក់តាមរសជាតិដែលយើងត្រូវការ

  7. យកមកបុកចូលគ្នាអោយម៉ត់ គ្រឿងការីដែលយើងទទួលបានយកប្រមាណ 3 ស្លាបព្រាបាយ យកមកប្រើការ។
៙វិធីធ្វើ៖

  1. រៀបចំខ្ទះនឹងប្រេងឆាយកទៅដាក់លើចង្ក្រាន ដាក់គ្រឿងការីដែលយើងធ្វើរួចឆាអោយឡើងឆ្ងុយ ហើយដាក់សាច់ជ្រូកជញ្រ្ជាំចូល ហើយដាក់ម្រេចម៉ត់ចូល ឆារហូតអោយចូលគ្នាបានល្អ

  2. ដាក់ម្សៅខ្នរចូលល្មម ( រឺគ្រឿងផ្សំដែលត្រូវនឹងរសជាតិដែលអ្នកចូលចិត្ត ) ឆារហូតដល់ស្ងួតទឹក

  3. រួចដាក់ស្លឹកគ្រៃ ដាក់ម្រេចគ្រាប់ និងស្លឹកក្រូចដែលយើងហាន់ល្អិតៗរូច ក្រោយពេលដាក់ គ្រឿងផ្សំ រួចច្របល់អោយវាចូលគ្នាមើលថាឆ្អិនល្មមហើយដួសដាក់ចានទទួលទានជាការ ស្រេច។





Post a Comment

 
Top