ភាពជៀជាក់លើខ្លួនឯង គឺពិតជាសំខាន់ខ្លាំងណាស់ នៅក្នុងគ្រប់ផ្នែក នៃជីវិត ប៉ុន្តែមានមនុស្ស មួយចំនួនមានភាព លំបាកក្នុងការស្វែងរកវា ។ មនុស្សដែលខ្វះភាពជឿជាក់ លើខ្លួនឯងយល់ថា វាពិបាកក្នុងការទទួល បានជោគជ័យ នៅក្នុងជីវិត។ ខាងក្រោមនេះគឺ ជាជំហ៊ាននៃការ បង្កើតភាពជឿជាក់លើខ្លួនឯង៖
១. ត្រៀមខ្លួនសម្រាប់ការចេញដំណើរ
អ្នកចាំបាច់ត្រូវដឹងថាអ្នកនៅត្រង់ណា ហើយតើអ្នកចង់ទៅដល់ កន្លែងណា ដាក់ខ្លួនឯងចូលទៅ ក្នុងផ្នត់គំនិត ដ៏ត្រឹមត្រូវមួយសម្រាប់ការចេញ ដំណើររបស់អ្នក ហើយចាប់ផ្ដើមប្ដេជ្ញា ចិត្តធ្វើដំណើរ និង នៅជាមួយវារហូត។
ដើម្បីត្រៀមខ្លួនចេញដំណើរ មានជំហ៊ាន៥ យ៉ាងដែលអ្នកត្រូវដឹង៖
- ពិនិត្យមើលអ្វីដែលអ្នក សម្រេចបាន៖ គិតដល់ជីវិតរបស់ អ្នកកាលពីពេលកន្លងទៅ ត្រូវសរសេររឿងរ៉ាវ ទាំងនោះ ឲ្យបាន១០ ដែលអ្នកសម្រេច បានដាក់ក្នុង តារាង។ ចំណាយពេលពីរបីនាទី ដើម្បីកម្សាន្តចិត្ត នឹងអ្វីដែលខ្លួនឯង បានទទួលជោគជ័យ។
- គិតអំពីភាពខ្លាំង៖ បន្ទាប់មកទៀតអ្នកត្រូវមានវិធីសាស្ត្រវិភាគនិង ការវាយតម្លៃភាពខ្លាំងរបស់អ្នក ដើម្បីពិនិត្យ មើល ថាតើអ្នកជានរណា ហើយនៅកន្លែងណា។ ពិនិត្យមើលតារាងដែល អ្នកបានសរសេរ ចូលអ្វីដែលអ្នកសម្រេចបាន ហើយឆ្លុះបញ្ចាំងវាទៅលើជីវិតបច្ចុប្បន្នរបស់អ្នក គិតអំពីអ្វីដែលមិត្តរបស់ អ្នកគិតថាអ្នកខ្លាំង និងខ្សោយ។
- គិតអំពីអ្វីដែល សំខាន់ចំពោះខ្លួន និងទីកន្លែងដែលអ្នកចង់ទៅ៖ បន្ទាប់មកទៀត អ្នកត្រូវគិតអំពីអ្វីដែលពិត ជា សំខាន់ សម្រាប់អ្នក និងអ្វីផ្សេងៗទៀតដែល អ្នកចង់បាននៅក្នុងជីវិត។ ការដាក់គោលដៅ មួយដែលអាច សម្រេច បាន គឺជាផ្នែកមួយនៃភាពជឿជាក់លើខ្លួនឯង។
- ចាប់ផ្ដើមគ្រប់គ្រងគំនិតឬអារម្មណ៍៖ នៅក្នុងដំណាក់កាលនេះ អ្នកត្រូវតែចេះគ្រប់គ្រងអារម្មណ៍។
- ប្ដេជ្ញាចិត្តដើម្បីជោគជ័យ៖ ផ្នែកចុងក្រោយនៃជំហាននេះគឺត្រូវប្ដេជ្ញាចិត្តឆ្ពោះទៅរកភាពជោគជ័យ។
២. ការដាក់គោលដៅ
- បង្កើតចំណេះដឹងដែលអ្នកត្រូវការដើម្បីជោគជ័យ
- ផ្ដោតការយកចិត្តទុកដាក់ទៅលើមូលដ្ឋានគ្រឹះ
- ដាក់គោលដៅតូចៗ ហើយជាគោលដៅដែលអាចសម្រេចបាន
- បន្តការគ្រប់គ្រងអារម្មណ៍
៣. បង្កើនល្បឿនឆ្ពោះទៅរកជោគជ័យ
ដំណាក់កាល នេះ អ្នកនឹងមានអារម្មណ៍ថា អ្នកបានបង្កើតភាពជឿជាក់លើខ្លួនឯងហើយ។ នេះគឺជាពេលដែលអ្នក អាចលាតត្រដាងអំពីខ្លួនឯង បង្កើតគោលដៅឲ្យកាន់តែធំជាងនេះ និងការប្រកួតប្រជែង៕
Post a Comment
Post a Comment