0

Banana ផ្លែចេក

  អ្នកជឿទេថា សំបកចេកមានប្រសិទ្ធភាពសំអាតរបស់ស្បែកថែទាំស្បែកស្ងួត ព្យាបាលសះមុខរបួស…?
  • ធ្វើឲ្យស្បែកទន់ម៉ដ្ឋ: អ្នកមានស្បែកស្ងួត អាចយកសំបកចេកត្រដុសស្មើលើមុខ ទុកក្នុងរយៈពេល១០នាទី រួចលាងសំអាតដោយទឹកស្អាត នោះអ្នកនឹងឃើញស្បែករលោងទន់ម៉ដ្ឋ។
  • ព្យាបាលសះរបួស: យកសំបកចេកលាបផ្ទាល់លើរបួសក្នុង១ ថ្ងៃ 4-5 ដង ធ្វើបែបនេះជាប់រហូតក្នុងរយៈពេលប៉ុន្មានថ្ងៃ អ្នកពុំត្រឹមតែឃើញស្នាមរបួសត្រូវបានជាសះប៉ុណ្ណោះទេ តែនៅប្រែក្លាយស្នាមរបួសទៅជាតំបន់ស្បែកម៉ដ្ឋគ្មានស្លាកស្នាម។
  • សំអាតរបស់ស្បែក: យកសំបកចេកជូតរបស់ប្រើប្រាស់ ផលិតផលកែច្នៃពីស្បែកដូចជាស្បែកជើង សម្លៀកបំពាក់ កៅអីស្រោបស្បែក… នឹងជួយវាប្រែជាភ្លឺរលោង អូសបន្លាយអាយុ។
  • ជួយឲ្យផ្លែឈើទុំលឿន: ដាក់សំបកចេកនៅក្បែរផ្លែឈើ ផ្លែឈើនឹងទុំយ៉ាងលឿន ដូចជាស្វាយគីវី….។
  • មិត្តដ៏អស្ចារ្យរបស់ផ្កាអ័រគីដេ: សំបកចេកផ្ទុកយ៉ាងច្រើននូវសារជាតិរ៉ែ ដូចជាម៉ាញ៉េស្យូម ស្ពាន់ធ័រ ហ្វូសហ្វ័រ ស័ង្កសី អាស៊ីតអាមីន…. សារជាតិទាំងនេះល្អបំផុត និងចាំបាច់សម្រាប់ការរីកចម្រើនរបស់ផ្កាអ័រគីដេរ៕

Post a Comment

 
Top