៙ គ្រឿងផ្សំ៖
- សាច់ជ្រូក ឆ្អឹងជ្រូក (យកឆ្អឹងស៊ុប)
- ផ្សិតក្រៀម
- ការ៉ុត ដំឡូងបារាំង ផ្សិតចំបើង ខ្ទឹមបារាំង សណ្តែកបណ្តុះ ជីបន្លា
- សៀងផ្អែម
- អង្ករ
- ដុំស៊ុប ស្ករស អំបិល ម្រេច ទឹកត្រី ខ្ទឹមស
- ដាំទឹកស្ងោរឆ្អឹងជ្រូក
- ហាន់សាច់ជ្រូកជាបន្ទះតូចៗ ឆ្អឹងជ្រូកកាប់ជាដុំៗ
- ត្រាំផ្សិតក្រៀម រួចហាន់ជាចំណិតតូចៗ
- ហាន់ការ៉ុត និងដំឡូងបារាំងជាដុំតូចៗ
- ហាន់ផ្សិតចំបើង (១ពុះជា២រឺជាបួន)
- ហាន់ខ្ទឹមបារាំងតាមបណ្តោយស្តើងៗ
- ចិញ្ច្រាំខ្ទឹម
ពេលទឹកពុះ ដាក់ដុំស៊ុប១ដុំ រួចដាក់ឆ្អឹងជ្រូក សាច់ជ្រូកនិងការ៉ុតចូល។ រំងាស់មួយស្របក់ ដាក់ផ្សិតក្រៀម និងដំឡូងបារាំងចូល។
ដាក់អំបិល ស្ករ ម្រេច ទឹកត្រី
លាងអង្ករ រួចសំរិតទឹកចេញអោយអស់
ប្រើចង្ក្រានមួយទៀត បំពងខ្ទឹមស រួចចាក់អង្ករដែលលាងរួចចួល ឆាមួយសន្ទុះ ចាក់អង្ករដែលឆារួចចូលឆ្នាំងបបរ រួចដាក់ផ្សិតចំបើងចូល រំងាស់រហូតដល់អង្កររីក។
ភ្លក់តាមរសជាតិដែលចូលចិត្ត រួចបង់ខ្ទឹមបារាំងចូលទុកជាបានការ។
ពេលដួសញ៉ាំ ទើបដាក់សណ្តែកបណ្តុះ ជីបន្លា និងសៀង
៚ចំណាំ៖ បើដាក់ប្រហិត សាច់បាត់តេ បង្គា ថែមទៀតរិតតែឆ្ងាញ់!!
Post a Comment
Post a Comment