0

    ការស្រាវជ្រាវថ្មីមួយបង្ហាញថា អាស៊ីតអាមីន Arginine មានក្នុងអាហារដូចជាត្រីធូណា ស៊ុត និងពពួកគ្រាប់អាចបង្កើនលទ្ធភាពបំប្លែងគ្លុយកូសរបស់សរីរាង្គ ។

    នោះគឺអាស្រ័យ Arginine រំញោចបង្កើនអ័រម៉ូនពាក់ព័ន្ធដល់ការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ២ ។


    ការពិសោធន៍ថ្មីនេះត្រូវបានអនុវត្តដោយពួកអ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យ Copenhagen (ដាណឺម៉ាក) សហការជាមួយក្រុមស្រាវជ្រាវនៅសកលវិទ្យាល័យ Cincinnati (អាមេរិក) ។

    ពួកអ្នកជំនាញការសង្កេតឃើញថា អាស៊ីតអាមីន Aginine ជួយកែប្រែប្រសើរឡើងច្រើនដំណើរការបំប្លែងសារជាតិគ្លុយកូសទាំងក្នុងសត្វកណ្តុរស្គម (រំញោចអាំងស៊ុយលីន) និងកណ្តុរធាត់ (ប្រឆាំងអាំងស៊ុយលីន) ។

    ប្រធានក្រុមស្រាវជ្រាវ បណ្ឌិត Christoffer Clemmensen នៅសកលវិទ្យាល័យ Copenhagen ឲ្យដឹងថា អាស៊ីតអាមីនខាងលើនាំមកនូវប្រសិទ្ធភាពដូចជាថ្នាំច្រើនប្រភេទនាពេលសព្វថ្ងៃ សម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ៕

Post a Comment

 
Top