0

​   ព្រូនគឺជាសត្វម្យាងដែលរស់នៅក្នុងខ្លួនមនុស្ស ឬសត្វដទៃ វាមិនបង្កអ្វីធ្ងន់ធ្ងរនោះទេ ប៉ុន្តែសត្វ ប្រភេទនេះទុកយូរកើនកាន់តែច្រើ់នហើយវាស៊ីនូវសារធាតុចិញ្ចឹមរបស់មនុស្ស ហើយប្រសិន បើវារស់នៅក្នុងខ្លួនមនុស្សកាន់តែច្រើនវាជាស៊ីសេរីរាង្គរបស់មនុស្សទៀតផង ហេតុនេះហើយ ទើបគ្រូពេទ្យណែនាំឱ្យទម្លាក់ព្រូនចោលក្នុងរយៈពេល ៦ ខែម្ដង។


   លោកអ្នកប្រហែលធ្លាប់បានស្គាល់ព្រូនដែលរស់នៅក្នុងខ្លួនមនុស្សមួយចំនួនដែលវាអាចធ្វើ ដំណើរចេញមកខាងក្រៅតាមមាត់ ច្រមុះ ត្រចៀក ភ្នែក និងរន្ធទ្វាធំជាដើម ប៉ុន្តែលោកអ្នកមុខ ជាមិនធ្លាប់បានស្គាល់មួយប្រភេទនេះនោះទេ គឺព្រូនដែលរស់នៅក្រោមស្បែក។

   វាពិតជាមានពិតមែនដែលត្រូវបានគេឱ្យឈ្មោះថា Strongyloidiasis ឬជាធម្មតាហៅថាព្រូនអំបោះ។ វាអាចមានទំហំផ្សេងៗគ្នាតាមភេទ និងតាមអាយុ ព្រូនញីអាចមានទំហំ ២ មីលីម៉ែត្រ និងប្រវែងវែងរហូតដល់ទៅ ៣៤ មីលីម៉ែត្រ រឺឯព្រូនឈ្មោះមានទំហំ ០.៧ មីលីម៉ែត្រ និងអាច មានប្រវែងដល់ទៅ ៣៧ មីលីម៉ែត្រ។

   ព្រូនប្រភេទនេះវារស់នៅក្រោមស្បែកដែលអ្នកអាចមើលឃើញវាបានយ៉ាងងាយស្រួល។ ចំពោះព្រូនប្រភេទនេះមានតិចតួចក្នុងខ្លួនវាជារឿងធម្មតា តែសម្រាប់អ្នកដែលមិនមានអនា ម័យអាចជួបប្រទះបញ្ហាប្រសិនបើមានវាច្រើនពេកព្រោះព្រូនប្រភេទនេះអាចបង្កបញ្ហាដល់ ប្រព័ន្ធការពារសេរីរាង្គរបស់មនុស្សបានយ៉ាងងាយ ដែលបណ្ដាលឱ្យជំងឺផ្សេងៗរាលដាល បានយ៉ាងងាយ៕

Post a Comment

 
Top