0
ស៊ុបក្តាម Soup Crab



៙គ្រឿងផ្សំ ៖
  1. -​ ប្រេងរុក្ខជាតិ ២ស្លាបព្រា
  2. - ម្សៅការី ២ស្លាបព្រា
  3. - ខ្ញីស្រស់ចិញ្ច្រាំម៉ត់ ២ស្លាបព្រា
  4. - ខ្ទឹមក្រហម ៣មើម ចិញ្ច្រាំម៉ត់
  5. - ល្ពៅក្រហម៨០០ក្រាម កាត់ដុំតូចៗ
  6. - ប៉េងប៉ោះ ២ផ្លែ (ចោលសម្បកនិងគ្រាប់រួចចិញ្រ្ចាំម៉ត់)
  7. - ទឹកស្ងោមាន់ ៧៥០ម.ល
  8. - ទឹកខ្ទឹះដូង ២៧០ម.ល
  9. - ទឹកត្រី ១ទៅ២ស្លាបព្រាកាហ្វេ
  10. - ទឹកក្រូចឆ្មា ២ស្លាបព្រាស៊ុប
  11. - សាច់ក្ដាម កន្លះចាន(អាចប្រើសាច់បង្កង)
  12. - ម្ទេសដៃនាង ២ផ្លែ ហាន់ស្ដើង
  13. - ជីវ៉ានស៊ុយ ២ ទៅ៣ធាង
  14. - ខ្ទឹមលីង ២ស្លាបព្រា
៙វិធីធ្វើ៖
កំដៅប្រេងឆា រួចចាក់ម្សៅការីចូល ឆាឱ្យឡើងឈ្ងុយ។ ចាក់ខ្ញីស្រស់ និង ខ្ទឹមក្រហមចូល ឆាស្មើដៃ ដើម្បីឱ្យចូលជាតិ បានល្អ។ ក្រោយមក ចាក់ល្ពៅនិងប៉េងប៉ោះចូលចាក់ទឹកស្ងោមាន់ចូលនឹងកំដៅឱ្យពុះ។ បន្ថយភ្លើងបន្តិច រហូតដល់ល្ពៅផុយ។ យកគ្រឿង ដែលបានចម្អិននេះ ទៅកិនឱ្យម៉ត់ រួចចាក់ចូលក្នុងឆ្នាំងផ្សេង។ បន្ទាប់មក កំដៅគ្រឿងផ្សំ ដែលបានកិនរួចនេះ ដោយភ្លើងតិចៗ ចាក់ទឹកខ្ទឹះដូង និង ទឹកសុទ្ធចូល កូរស្មើឱ្យសព្វ រហូតដល់ស៊ុបនេះ សព្វ និង ចូលជាតិ បានល្អ។ ថែមទឹកត្រី និងទឹកក្រូចឆ្មា ចូល។ រួចដួសស៊ុបនេះចេញ ហើយត្រូវដាក់សាច់ក្ដាម ម្ទេស២ ទៅ៣ ចំណិត ស្លឹកជីវ៉ានស៊ុយ និងខ្ទឹមលីងចូល ជាការស្រេច ៕

Post a Comment

 
Top