0


៙ គ្រឿងផ្សំ:

 តង្កៀបក្តាមសមុទ្រ ១០ តង្កៀប ស៊ុតមាន់ចំនួនមួយគ្រាប់ កម្ទេចនំប៉័ងកន្លះចានចង្កឺះ ការ៉ុត១០០ ក្រាម ដំឡូងបារាំង ១០០ ក្រាម ប៊័រស្រស់ប្រភេទប្រៃ ១ស្លាប់ព្រាបាយ ប្រេងឆាសម្រាប់បំពង ។


៚ គ្រឿងផ្សំទឹកជ្រលក់ផ្លែប៉ោម:
  1. - ផ្លែប៉ោមពណ៌ខៀវ ២ ផ្លែ
  2. - ស្ករស ១ ស្លាបព្រាបាយ
  3. - អំបិលម៉ដ្ឋកន្លះស្លាបព្រាកាហ្វេ
  4. - ម្សៅឈើក្រអូប ១ ភាគ ៨ ស្លាបព្រាកាហ្វេ
  5. - ប៊័រស្រស់ប្រភេទប្រៃចំនួន ១ ស្លាបព្រាបាយ
  6. - ទឹកស្អាតធម្មតា
៙ វីធីធ្វើ:
  • ចំហុយតង្កៀបក្តាមឲ្យឆ្អិន ដំឲ្យបែក រួចបកសម្បកចេញ ។

  • វាយស៊ុតមាន់ឲ្យបែក រួចនាំយកតង្កៀបក្តាមដាក់បំពង បន្ទាប់មកយកវាច្របល់ជាមួយកម្ទេចនំប៉័ង ហើយដាក់បំពងនៅក្នុងប្រេងឆា ប្រើភ្លើងល្មម រង់ចាំដល់តង្កៀបក្តាមឡើងពណ៌លឿង ទើបស្រង់ឡើង ។

  • ហាន់ការ៉ុត និងដំឡូងបារាំងជាដុំតូចៗ រួចយកទៅឆាជាមួយប៊័រឲ្យឆ្អិន ។

  • ចិតសម្បកផ្លែប៉ោម ហើយចិតផ្លែប៉ោមជាដុំៗ រួចប្រើទឹកបន្តិចស្ងោរឲ្យឆ្អិន ។

  • បង់អំបិលម៉ដ្ឋ ប៊័រស្រស់ ស្ករស កូរចូលគ្នាឲ្យសព្វ រួចបង់ម្សៅឈើក្រអូប ទុកទទួលទានជាមួយតង្កៀបក្តាមបំពង ការ៉ុត និងដំឡូងបារាំងដែលបានឆាជាមួយ

Fried Crab ក្តាមបំពង

មើលហើយកុំភ្លេចធ្វើហើយភ្លក់រស់ជាតិទាំងអស់គ្នា

សូមអរគុណដែលតាមដានប្លកខ្មែរឡាយ

Post a Comment

 
Top