0

   គេងតិចពេក (ក្រោម ៦ ម៉ោង ក្នុង១យប់) ឬ កេងច្រើនពេក (លើស ១០ ម៉ោង ក្នុង១យប់) សុទ្ធតែកើនហានិភ័យបណ្តាលឲ្យកើតជំងឺសរសៃឈាមបេះដូង, ស្ត្រូក, ទឹកនោមផ្អែម, ធាត់ និងជំងឺផ្លូវចិត្ត។



   យើងទាំងអស់គ្នាសុទ្ធតែដឹងច្បាស់ថា គេងតិចពេកអាចបង្កគ្រោះថ្នាក់ដល់សុខភាព ។ ប៉ុន្តែ ការស្រាវជ្រាវថ្មីមួយ ក៏បានបង្ហាញថា ការគេងច្រើនពេកជាប្រចាំ ថែមទាំងអាចនាំដល់ផលវិបាកអាក្រក់ជាងផងដែរ ។ ការស្រាវជ្រាវមួយ របស់វិទ្យាស្ថានឱសថសម្រាប់ដំណេកអាមេរិក ចំពោះមនុស្ស ៥០.០០០ នាក់ រកឃើញថាអ្នកគេងតិចពេក ឬ ច្រើនពេក សុទ្ធតែមាននិន្នាការងាយកើតបញ្ហាច្រើន អំពីរាងកាយ និងផ្លូវចិត្ត ។

   ជាក់ស្តែង គឺអ្នកគេងមិនគ្រប់ ៦ ម៉ោង ក្នុង ១យប់ ប្រឈមមុខជាមួយហានិភ័យកើតជំងឺសរសៃឈាមបេះដូង, ស្ត្រូក, ទឹកនោមផ្អែម, ធាត់ និងជំងឺផ្លូវចិត្ត ។ ផ្ទុយមកវិញ ពួកអ្នកវិទ្យាសាស្ត្រ ប្រកាសថា សំរាកច្រើនពេក ក៏មិនល្អសម្រាប់សុខភាព ។

   គេងច្រើនពេក លើសពី ១០ ម៉ោង ក្នុង១យប់ ក៏ប្រឈមនឹងហានិភ័យសុខភាពដូចគេងតិចដែរ ហើយតាមការស្រាវជ្រាវ នោះហានិភ័យរីកចម្រើនជំងឺសរសៃឈាមបេះដូង, ស្ត្រូក និងទឹកនោមផ្អែម ថែមទាំងខ្ពស់ជាងនៅអ្នកគេងច្រើន ។ ក្នុងពេលនោះ ដំណេកមួយដ៏ល្អ គឺពី ៧ ទៅ ៩ ម៉ោង ក្នុង១យប់ ជួយធ្វើឲ្យថយចុះការប្រឈមកើតជំងឺខាងលើ ក៏ដូចអាចមានប្រយោជន៍សម្រាប់អ្នកកំពុងរងទទួលជំងឺទូទៅ ចំពោះក្រុមមនុស្សអាយុលើសពី ៤៥ ឆ្នាំ ។

   ជំនាញការដំណេក លោកបណ្ឌិត Safwan Badr បកស្រាយថាៈ របៀបរបបរស់នៅ១តុល្យភាព, ត្រឹមត្រូវ ពុំត្រឹមតែកំហិតត្រឹមរបបជីវជាតិ និងហាត់ប្រាណប៉ុណ្ណោះទេ ។ ពេលវេលាក៏ដូចវិធីគេងរបស់អ្នក សំខាន់ដូចរបស់ដែលអ្នកទទួលទាន ឬ វិធីដែលអ្នកហាត់ពត់រាងកាយ ។ រឿងសំខាន់ គឺមនុស្សពេញវ័យ ត្រូវឆ្ពោះដល់គោលដៅគេង ៧ ទៅ ៩ ម៉ោង ក្នុង១យប់ ដើម្បីទទួលទានបានផលប្រយោជន៍ ដល់សុខភាពរបស់ដំណេក ។ វាមានប្រយោជន៍ ជាពិសេស ចំពោះអ្នកកំពុងប្រឈមទប់ទល់ជាមួយជំងឺរ៉ាំរ៉ៃណាមួយនោះ ៕

Post a Comment

 
Top