តើលោកអ្នកធ្លាប់ជួបបរាជ័យលើគម្រោងការងាររបស់លោកអ្នកដែរឬទេ? តើលោកអ្នកពិតជាធ្លាប់ដើរជិតដល់គោលដៅរបស់លោកអ្នក ហើយស្វះស្វែងរកគន្លឹះដើម្បីសម្រេចបានគោលដៅនោះដែរឬទេ? ចុះបើការទទួលទានភេសជ្ជៈនៅពេលធ្វើការអាចជួយឲ្យផលិតផលការងាររបស់លោកអ្នកជោគជ័យដែរឬទេ? ចម្លើយដ៏ខ្លីនៅទីនេះគឺថា ពិតជាអាច។
យោងតាមលទ្ធផលស្រាវជ្រាវមួយធ្វើឡើងដោយសាកលវិទ្យាល័យ Illinois (University of Illinois) នៅទីក្រុង Chicago បានរកឃើញថា មនុស្សដែលទទួលទានទឹកច្រើននៅពេលកំពុងធ្វើការ អាចមានភាពច្នៃប្រឌិតខ្ពស់សម្រាប់ជួយបង្កើនផលិតភាពការងារ។ លើសពីនេះទៅទៀត អ្នកដែលឧស្សាហ៍ទទួលទានទឹកបានគ្រប់ចំនួននៅពេលកំពុងធ្វើការអាចជួយបង្កើនសមត្ថភាពចងចាំខួរក្បាលបានមួយកម្រិតទៀតផងដែរ។
ទោះបីជាបែបនេះក្តី ការស្រាវជ្រាវខាងលើបានផ្ដល់ជាដំបូន្មានថា លោកអ្នកគួរតែបង្កើតជម្រើសមួយដោយខ្លួនឯងសម្រាប់ការទទួលទានទឹកនេះ ពោលគឺការទទួលទានទឹកមិនត្រូវឲ្យច្រើនជ្រុលពេកនោះទេ។ ការទទួលទានទឹកគួរធ្វើឲ្យបាន ៣ លីត្រក្នុងមួយថ្ងៃ មិនចំពោះថានៅកន្លែងការងារ ឬ កន្លែងណានោះទេ ទើបរក្សាលំនឹងជាតិទឹកនៅក្នុងខ្លួន និង ធ្វើឲ្យសុខភាពរឹងមាំបាន៕
Post a Comment
Post a Comment