0


គ្រូ​បណ្ដុះបណ្ដាល​ភាពជា​អ្នកដឹកនាំ​នៃ​ស្ថាប័ន​ស្ថាបនា​អ្នកដឹកនាំ​ vbuild leaders លោក សយ សាវុត​ បង្ហើប​ពី​ទម្លាប់​ជោគជ័យ​ឲ្យ TheBNEWS ដឹង​ថា​ ដើម្បី​ក្លាយជា​បុគ្គលិក​គំរូ​ក្នុង​ស្ថាប័ន​ បុគ្គលិក​គួរ​មាន​​បំពេញ​លក្ខណៈ​សម្បត្តិ​​​ ១៧​ចំណុច​ខាង​ក្រោម​នេះ​​៖

១) យល់ច្បាស់​ពី​ចក្ខុវិស័យ ​បេសកម្ម​ គោលបំណង​ និង​ តំលៃ​ស្នូល​របស់​អង្គភាព​

២) យល់ច្បាស់​ពី​តួនាទី​របស់ខ្លួន និង ក្តី​រំពឹងទុក​របស់​ថ្នាក់លើ​

៣) បន្តធ្វើ​ការ​ឲ្យ​លើសពី​ការរំពឹងទុក​របស់​ថ្នាក់លើ​

៤) មាន​ផែនការ​ការងារ ​ប្រចាំ​ថ្ងៃ ​សប្តាហ៍​ និង ​ខែ​

៥) ធ្វើជា​គំរូ​ល្អ សម្រាប់​បុគ្គលិក​ដទៃទៀត​

៦) សហការ​ការងារ​ក្រុម​បានល្អ ដោយ​ការយល់​គេ​ មុននឹង​ឲ្យ​គេ​យល់​ពី​ខ្លួន​

៧) ម្ចាស់ការ​លើ​សតិអារម្មណ៍​ខ្លួន បាន​យ៉ាង​ប្រសើរ​

៨) រក្សា​ការអភិវឌ្ឍ​ខ្លួន​តាមរយ​: ការអាន​សៀវភៅ ​ទស្សនាវដ្ដី ​កាសែត​ ស្តាប់​វិទ្យុ ​ដើម្បី​ដើរ​ទាន់​សម័យកាល​

៩) ចូលរួម​វគ្គ​បណ្តុះបណ្តាល ដើម្បី​បាន​បង្កើត​មិត្តភ័ក្តិ​​ថ្មីៗ និង រៀន​ពី​អ្នកដទៃ​នូវ​អ្វី ដែល​ខ្លួន​មិនទាន់​ពូកែ​

១០) ផ្តួចផ្តើម​គំនិត​ថ្មីៗ និង បន្ត​ការធ្វើការងារ​ឲ្យ​ចប់​ចុង​ចប់​ដើម​

១១) ធ្វើជា​ផ្នែក​នៃ​ដំណោះស្រាយ​ជានិច្ច​

១២) គិត​វិជ្ជមាន​ជាប្រចាំ​

១៣) លេង​កីឡា និង បរិភោគ​ល្អ​ដើម្បី​សុខភាព​ល្អ​

១៤) មិន​រអ៊ូរទាំ មិន​រិះគន់ មិន​បន្ទោស និង ចៀសវាង​ការនិយាយ​អាក្រក់​ពី​អ្នកដទៃ​

១៥) មិន​ប្រណាំងប្រជែង​ដើម្បី​មុខមាត់ មិន​ឆ្លៀត​ឱកាស​ដើម្បី​លាភ​សក្ការ​:​ខុស​ប្រក្រតី​

១៦) ជួយ​សន្សំសំចៃ​ដល់​អង្គភាព​

១៧) បន្ត​ការគិត​ល្អ ការនិយាយ​ល្អ និង ធ្វើ​តែ​អំពើ​ល្អ​



​ស្ថាប័ន​ស្ថាបនា​អ្នកដឹកនាំ vbuild leaders គឺជា​ស្ថាប័ន ដែល​ផ្ដោត​សំខាន់​ទៅលើ វគ្គ​បណ្ដុះបណ្ដាល​ភាពជា​អ្នកដឹកនាំ ការលក់ ការជំរុញ​លើកទឹកចិត្ត និង ការប្រឹក្សា​យោបល់​លើ​ការងារ​ទីផ្សារ​៕

សូមអរគុណ៖ គេហទំព័រសាលារៀន TheBNew


Post a Comment

 
Top