តើលោកអ្នកធ្លាប់ធ្វើការ Resize រូបភាពតូចឲ្យធំជាងមុន ដើម្បីយកមកប្រើប្រាស់ក្នុងការព្រីនចេញ (Printing) ឫទេ? នោះលោកអ្នកអាចនឹងប្រឈមមុខនឹងបញ្ហារូបភាពព្រិលបែក (Blurry) ជាក់ជាមិនខាន។ ជាមូយគ្នានេះ ខ្មែរឡាយខ៍ សូមណែនាំនូវវិធីសាស្ត្រងាយៗខ្លះ ក្នុងការពង្រីករូបភាពដោយរក្សាទុកកម្រិតច្បាស់បានកាន់តែល្អ ដូចតទៅ៖
បន្ទាប់មកលោកអ្នកអាចធ្វើការកែប្រែទំហំរូបភាពរបស់លោកអ្នកដោយបញ្ចូលតម្លៃដែលលោកអ្នកចង់បាន នៅត្រង់ Document Size ។
បន្ទាប់មកទៀត សូមចុច File » Apply ជាការស្រេច ។ សូមមើលការប្រៀបធៀបខាងក្រោម៖
សូមមើលការប្រៀបធៀបខាងក្រោម៖
នៅត្រង់ Set Image Size សូមបញ្ចូលតម្លៃដែលលោកអ្នកចង់បាន។ បន្ទាប់មក សូម select យក resample ដែលមានឈ្មោះថា Lanczos (slowest) នៅត្រង់ Size method។ ជាចុងក្រោយ សូមចុចធីកត្រង់ ‘Apply Sharpen After Resample’ និងចុច OK ជាការស្រេច ។
សូមមើលការប្រៀបធៀបខាងក្រោម៖
ជាចំណុចមូយគួរឲ្យកត់សម្គាល់ផងដែរថា លោកអ្នកអាចបន្ថែម sharpness និង contrast បន្ថែម ដើម្បីរក្សាទុកកម្រិតច្បាស់បានកាន់តែប្រសើរ។ កុំភ្លេចចុច LIKE :D
សូមអរគុណ៖សំបុកអាយធី
១. តាមរយៈកម្មវិធី Adobe Photoshop
លោកអ្នកនឹងត្រូវការកម្មវិធីជំនួយ (plugin) មួយ ដែលមានឈ្មោះថា Perfect Resize ដែលជាកម្មវិធីមួយមានសមត្ថភាពខ្ពស់ក្នុងការងារមួយនេះ។ បន្ទាប់ពីដំឡើងកម្មវិធីរួចរាល់ សូមបើកយករូបភាពរបស់លោកអ្នកជាមូយកម្មវិធី Photoshop និងបន្ទាប់មក សូមចូលទៅកាន់ File (menu) » Automate » Perfect Resize ។បន្ទាប់មកលោកអ្នកអាចធ្វើការកែប្រែទំហំរូបភាពរបស់លោកអ្នកដោយបញ្ចូលតម្លៃដែលលោកអ្នកចង់បាន នៅត្រង់ Document Size ។
បន្ទាប់មកទៀត សូមចុច File » Apply ជាការស្រេច ។ សូមមើលការប្រៀបធៀបខាងក្រោម៖
២. តាមរយៈកម្មវិធី Gimp
Gimp ជាបងប្អូនជីដូនមួយ (alternative) ជាមួយនិង Adobe Photoshop. កម្មវិធីនេះអាចធ្វើការរក្សាភាពច្បាស់បានល្អ ប៉ុន្តែមិនជាមានលទ្ធផលល្អប្រសើរដូចជា Perfect Resize នោះទេ។ សូមបើកយករូបភាពរបស់លោកអ្នកជាមួយនិងកម្មវិធី Gimp និងចូលទៅកាន់ Image » Scale Image បន្ទាប់មក បញ្ចូលតម្លៃដែលលោកអ្នកចង់បាន។ នៅត្រង់ Quality សូមជ្រើសរើសយក Sinc (Lanczos3) ជាជម្រើសរបស់ Interpolation និងចុចប៊ូតុង Scale ជាការស្រេច ។សូមមើលការប្រៀបធៀបខាងក្រោម៖
៣. តាមរយៈកម្មវិធី Irfanview
Irfanview គឺជាកម្មវិធីតូចមួយសម្រាប់ការងារកែរូបភាព។ កម្មវិធីនេះមានសម្រាប់តែប្រព័ន្ធប្រតិបត្តិការ Windows ប៉ុណ្ណោះ ។ ដើម្បីចាប់ផ្ដើម សូមបើកយករូបភាពរបស់លោកអ្នកជាមួយនិងកម្មវិធី និងចុច Image » Resize/Resample ។នៅត្រង់ Set Image Size សូមបញ្ចូលតម្លៃដែលលោកអ្នកចង់បាន។ បន្ទាប់មក សូម select យក resample ដែលមានឈ្មោះថា Lanczos (slowest) នៅត្រង់ Size method។ ជាចុងក្រោយ សូមចុចធីកត្រង់ ‘Apply Sharpen After Resample’ និងចុច OK ជាការស្រេច ។
សូមមើលការប្រៀបធៀបខាងក្រោម៖
ជាចំណុចមូយគួរឲ្យកត់សម្គាល់ផងដែរថា លោកអ្នកអាចបន្ថែម sharpness និង contrast បន្ថែម ដើម្បីរក្សាទុកកម្រិតច្បាស់បានកាន់តែប្រសើរ។ កុំភ្លេចចុច LIKE :D
សូមអរគុណ៖សំបុកអាយធី
Post a Comment
Post a Comment