0
យោងតាម គេហទំព័រ Bubblews បានឲ្យដឹងថា អ្នកប្រហែលជា មានអារម្មណ៍ប្លែក ហើយមើលទៅ ខណៈពេលដែលលឺ ពាក្យថា "ការដេកអាក្រាត អាចជួយធ្វើឲ្យ រាងកាយអ្នកមានសុខភាពល្អ និងអារម្មណ៍ ស្រស់ស្រាយនោះ"។ ប៉ុន្តែទាំងនេះ គឺជាការពិត ប្រសិនបើអ្នកពុំធ្លាប់អនុវត្តន៍ នៅរឿង បែបនេះទេ យើងសូមណែនាំឲ្យ អ្នកសាកល្បង ធ្វើវាលមើល ព្រោះអ្នកនឹងទទួលបានអ ត្ថប្រយោជន៍ទាំង ៥ យ៉ាងចំពោះសុខភាព របស់អ្នក។

១. ការពារការឆ្លងរោគ

នៅពេលបរិយាកាស ជុំវិញខ្លួនរបស់អ្នក ស្ថិតនៅក្នុងសីតុណ្ហភាពក្ដៅ អាចធ្វើឲ្យមានមេរោគជាច្រើនរីករាដាល ដែលជាហេតុធ្វើឲ្យ មានហានិភ័យ នៃការឆ្លងមេរោគខ្ពស់ ចំពោះរាងកាយរបស់អ្នក។ ប៉ុន្តែប្រសិន អ្នកដេកអាក្រាតវិញ អាចជួយធ្វើឲ្យចរន្តឈាម នៅក្នុងខ្លួនរបស់អ្នករត់ បាន យ៉ាងស្រួល ដែលជាហេតុជួយឲ្យ អ្នកមានសុខភាពល្អ និងអារម្មណ៍ស្រស់ស្រាយ។

២.គេងលកស្កប់ស្កល់

ការដេកអាក្រាត អាចជួយធ្វើឲ្យអ្នកកាន់តែ មានភាពស្និតស្នាល យ៉ាងខ្លាំងជាមួយនឹង ដំណេក ហើយថែមទាំងអាចជួយធ្វើឲ្យ ការទទួលទាន ដំណេករបស់អ្នក បានគ្រប់គ្រាន់ទៀតផង។

៣. កាត់បន្ថយភាពតប់ប្រមាល់

ភាពតានតឹង ឬភាពតប់ប្រមាល់ នៅក្នុងខ្លួនរបស់អ្នក នឹងត្រូវបានកាត់បន្ថយកំទ្បុងពេល អ្នកដេកអាក្រាត ព្រោះអ្នកនឹងទទួលបាន ការគេង គ្រប់គ្រាន់ ដែលហេតុជួយឲ្យ អ្នកមានភាពធូរស្បើយ និងស្រស់ថ្លា ក្នុងអារម្មណ៍។


៤. ទទួលបានទំនុកចិត្តលើខ្លួនឯង

បន្ទាប់ពីការទទួលទាន ដំណេកដ៏ស្កប់ស្កល់ ការដេកអាក្រាតថែមទាំង អាចជួយធ្វើអ្នក ទទួលបាននូវអារម្មណ៍ ដ៏ពិសេសបំផុត ពោលគឺភាពជឿជាក់ និងទំនុកចិត្តលើខ្លួនឯង។

៥. បង្កើនបរិយាកាសរួមភេទ

ប្រសិនបើអ្នកដេកជាមួយដៃគូ របស់អ្នក ការដេកអាក្រាតនឹង ជួយជម្រុញឲ្យទំនាក់ទំនង រវាងអ្នកទាំងពីរ កាន់តែមានភាពស្អិតរមួត ដែលធ្វើឲ្យបរិយាកាស នៃការរួមភេទកាន់តែ ពិសេសទ្បើងថែមទៀត៕



Post a Comment

 
Top