0


ក្នុងទម្លាប់ ប្រចាំថ្ងៃស្ត្រីពិតជាពិបាក ក្នុងការជៀសវាង ពីលាបក្រចក ពិសេសបច្ចុប្បន្ន ក្រចកមិនត្រូវតែ លាបពណ៍ទេ ក៏មានការរចនាម៉ូដ ផ្សេងៗផងដែរ ដើម្បីបន្ថែមសោភ័ណ្ឌភាព ស្រស់ស្អាតដល់ក្រចក ក្នុងថ្ងៃចូលរួមកម្មវិធី មង្គលនានា ។
តែក្រោយកម្មវិធីបញ្ចប់ ពណ៍ក្រចកទាំងនោះ លែងសូវសំខាន់ទៀតហើយ ហើយក៏ត្រូវការជូតចោល ដោយប្រើទឹកលាងក្រចក ដោយខានពុំបាន ។


ក្នុងទឹកលាងក្រចក មានសារៈធាតុម្យ៉ាង ដែលចំរាញ់ចេញពីប្រេងឆៅ ដែលយើងហៅថា សាំងក្រអូប ដែលវាមានក្លិនក្រអូបៗ នឹងឆួលតិចៗ តែបើក្នុង កំរិតល្មមមិនជាបញ្ហាទេ តែបើប្រើច្រើនបញ្ហាក៏ចូលភ្លាមៗ ដូចជា ធ្វើអោយងងុយគេង នឹងមិនឃ្លានបាយទៀតផង ។
អ្វីដែលកត់សម្គាល់គឺ អ្នកប្រើប្រាស់ វាច្រើនអាច ប្រឈមនឹងការញៀន វាផងដែរ ដូចនេះស្ត្រីទាំងឡាយជៀសវាង នឹង កាត់បន្ថយការប្រើវាអោយ បានកាន់តែតិចកាន់តែល្អ ។

ពិសេសវាអាចប៉ះពាល់ ដល់ខួរក្បាលទៀតផង ប្រសិនបើនៅតែប្រើវា ជារៀងរាល់ថ្ងៃ ធ្វើអោយការ ចងចាំចុះខ្សោយ នឹងភ្លេចភ្លាំងច្រើន ។ តែស្ត្រីដែល ប្រឈមខ្លាំងជាមួយ ទឹកលាងក្រចកដៃ ច្រើនជាងគេ គឺអ្នកប្រកបរបបធ្វើក្រចក ដូចនេះត្រូវតែពាក់ម៉ាស គ្រប់ពេលប្រើប្រាស់វា ដើម្បីកុំអោយជួប ផលវិបាក ទៅថ្ងៃក្រោយ ៕


Post a Comment

 
Top