0
គ្រឿង​ផ្សំ៖
  1. សាច់គោ (សាច់​ផុយ)
  2. សាឡាដ
  3. ប៉េងប៉ោះ
  4. សណ្តែកបារាំង
  5. ត្រសក់
  6. ខ្ទឹម​បារាំង
  7. ក្រូចឆ្មា
  8. ខ្ទឹមស ប្រេង​ឆា ស្ករ អំបិល ម្រេច ប្រេងខ្យង
របៀប​ធ្វើ៖
  • ហាន់​សាច់​គោ​ជា​ដុំតូចៗ។
  • លាងបន្លែ​អោយស្អាត រួច​តំរៀប​សាឡាដក្នុង​ចាន។
  • ប៉េង​ប៉ោះ ពុះ​ជា​២​ឬមិនបាច់​ពុះ​ រួច​ហាន់​ជា​បន្ទះ​ៗដូចក្នុង​រូប។ បន្ទាប់​មក​តំរៀបជា​រង្វង់​នៅលើ​សាឡាដ។
  • ហាន់ត្រសក់​ជា​ចំណិត (ទទឹង) តំរៀប​ជា​រង្វង់​នៅក្នុង​ឬ​ក្រៅ​រង្វង់​ប៉េង​ប៉ោះ (ក្នុង​រូប ខ្ញុំ​អត់​បាន​ដាក់ទេ)​
  • ហាន់​ខ្ទឹម​បារាំង​ទទឹងស្តើងៗ​ដូច​តំរៀប​នៅកណ្តាល​រង្វង់​ប៉េងប៉ោះនិង​ត្រសក់។
  • កាត់​សណ្តែក​បារាំង​ខ្លឺៗ រួច​បំពង (ដាក់​ប្រេងបន្តិចក្នុង​ខ្ទះរួច​ទុក​អោយ​ក្តៅ ចាក់​សណ្តែក​ដែល​ហាន់​រួច​ចូល ឆា​ត្រលប់រួច​គ្រប​មួយ​ស្របក់​ជា​ការស្រេច)។ បំពង​រួច​ដួស​ដាក់​លើ​ខ្ទឹមបារាំង។
  • បំពង​ខ្ទឹម​ស​រោយ​ពី​លើ​សណ្តែក​បំពង។​
  • ឆា​សាច់គោ​រួច​ ដួស​ដាក់​លើ​សណ្តែក​បំពង។ វិធី​ឆា​សាច់គោ៖ ដាក់​ប្រេងបន្តិចក្នុង​ខ្ទះរួច​ទុក​អោយ​ក្តៅ ចាក់​សាច់​ចូល​ដាក់​ស្ករ អំបិល ម្រេច ប្រេង​ខ្យង (ដាក់​រាង​ច្រើន​បន្តិច) ឆា​ត្រលប់​បន្តិច​រួច​ដួស​ចេញ​ជា​ការ​ស្រេច។ បើ​ឆា​យូរពេក​នឹង​ធ្វើអោយ​សាច់គោឡើង​ស្វិត។
  • ធ្វើ​ទឹក​ម្រេចក្រូចឆ្មា ទុកញ៉ាំជាមួយ​ជាការស្រេច៕



  • Post a Comment

     
    Top