0


សុខភាព៖ តើសុភាពស្ត្រីទាំងឡាយ អាចឆ្លើយបានបានទេថា តើពេលគេងស្ត្រីគួរពាក់ ឬមិនគួរពាក់អាវទ្រនាប់ ទើបល្អ? អ្នកគ្រប់គ្នាប្រហែល ជាមានទស្សនៈ ផ្សេងៗគ្នា ហើយសូម្បីតែនៅលើប្រព័ន្ធ អ៊ីនធើណែត ក៏មានព័ត៌មានច្រើន ខុសគ្នាផងដែរ ។ ខ្លះបានលើកឡើងថា ការពាក់អាវទ្រនាប់ គេងអាចការពារមិនឲ្យ ដើមទ្រូងយារធ្លាក់ ឬញែកចេញក្រៅ ។

អ្នកផ្សេងទៀតលើកឡើង ថាការពាក់អាវទ្រនាប់ អាចធ្វើឲ្យស្ទះដល់ ប្រព័ន្ធក្រពេញទឹករងៃ ដែលអាចបណ្តាលឲ្យ មានជំងឺមហារីកសុដន់ ។តែទោះជាយ៉ាងណាក៏ដោយ មតិភាគច្រើនបានលើកឡើង ថាការពាក់អាវទ្រនាប់ ធ្វើឲ្យដើមទ្រូងស្រស់ស្អាត មិនយារធ្លាក់ រក្សាទ្រង់ទ្រាញបានល្អ បង្ការមិនឲ្យមានសង្វារ និងរក្សាឲ្យសម្រស់សុដន់ នៅក្មេងជាងវ័យ មិនជ្រីវជ្រួញ ។

ប៉ុន្តែថាតើវាគឺជារឿងដែលមាន ប្រពភចេញពីស្ត្រី ជាម្តាយចាស់ៗប្រាប់ឬ? តើការពាក់អាវទ្រនាប់ គេងរាល់យប់មានឥទ្ធិពល យ៉ាងណាដែរ?

បើយោងទៅតាម លោកវេជ្ជបណ្ឌិតវះកាត់ កែសម្ផស្ស Douglas McGeorge បានលើកឡើងថា ការពាក់អាវទ្រនាប់ អាចជួយការពារ មិនឲ្យមានស្នាមសង្វារ ។ អ្នកដែលមានទ្រូងធំ អាចប្រទាញ ឬទ្រេលទៅខុសកន្លែង ដើមនៅពេលគេង ដែលជាមូលហេតុបណ្តាល ឲ្យមានសង្វារ នៅលើទ្រូង ។ លោកថា ការពាក់អាវទ្រនាប់គេង អាចជួយបន្ថយភាព ចាស់ផងដែរ ។

ចំណែកឯលោកសាស្ត្រាចារ្យ អ្នកដឹងនាំការវះកាត់ ដើមទ្រូងរបស់London Breast Inst-itute បាននិយាយថា គាត់បានណែនាំឲ្យអ្នកជំងឺ ពាក់អាវទ្រនាប់គេង ព្រោះវាជួយផ្តល់ភាពកក់ក្តៅ និងជួយឲ្យប្រសើរ ដល់ទ្រូងរបស់គេ ។

ជួបសម្ភាសជាមួយនឹង អ្នកយកព័ត៌មាន នាង Marilyn Monroe តារាសម្តែងបាននិយាយថា នាងបានពាក់អាវទ្រនាប់រាល់យប់ ចំណែកឯពិធីការនី នាង Mariella Frostrup ក៏បានសន្យាថាពាក់ដែរ ក្រោយពិធីការនីនាង Paula Yates បានប្រកាសតាមទូរទស្សន៍ ថាការពាក់អាវទ្រនាប់ មិនបង្កឲ្យមានបញ្ហាទេ ៕




Post a Comment

 
Top