គ្រឿងផ្សំ៖
- – ពងទា ១ – ២ គ្រាប់
- – បន្ទះសារាយសមុទ្រ (seaweed papers)
- – ប្រេងឆា ១ ស្លាព្រា
- – បាយស
- – ត្រសក់ ការ៉ុត
- - សាច់ក្តាម និងសាច់ត្រីស្រស់
វិធីធ្វើ៖
ជាដំបូងលោកអ្នកត្រូវ វៃពងទាអោយបែកហើយលាយគ្រឿង( អំបិល,ស្ករ,ប៊ីចេង …) បន្ទាប់មកដាក់ខ្ទះឲ្យក្តៅ ហើយចាក់ប្រេង រួចមកអ្នកត្រូវចាក់ពងទាដែលលាយគ្រឿងរួច ចូលទៅក្នុងខ្ទះ ធ្វើអោយវាសំប៉ែត ហើយទុកអោយវាអោយត្រជាក់។ចំណែកបាយត្រូវយកអង្ដរល្អយកមកដាំ អោយល្មម កុំអោយជ្រាយ រឺ រឹងពេក។
បន្ទាប់មកលាយបាយ ជាមួយទឹកខ្មេះ និង ស្រា ស ហើយច្របល់វាចូលគា្នឲ្យវាចូលជាតិគា្ន (ពេលលាយរួចទុកវាទៅមួយម្ខាង)។ បន្ទាប់មកទៀតចាប់ផ្តើម មូល ពួកវាចូលគា្ន ដោយដាក់ពងទាចៀនពីក្រោម បន្ទាប់មកដាក់សារាយសមុទ្រ បន្ទាប់មកទៀតដាក់ បាយដែលលាយហើយពីលើ ដាក់ត្រសក់ និងការ៉ុតចិតជាបន្ទះពីលើ ដាក់សាច់ក្តាម និងសាច់ត្រីស្រស់ រួចធ្វើការមូលវាតែម្តង។បន្ទាប់ពីមូលពួកវារួចរាល់ហើយអ្នកត្រូវកាត់វាជា ចំណិនៗ ដែលអ្នកចង់បានជាការស្រេច ៕
Post a Comment
Post a Comment