0


លក្ខណះរុក្ខជាតិៈ ជាព្រឹក្សធំមានដើមត្រង់។ ស្លឹកស្និតមានកូនស្លឹក ៥ទៅ៦គូ ទល់ទងគ្នារាងដូចស៊ុត ដូចផ្លែលំពែង ស្រួចចុង គ្មានទង ឬ ស្ទើគ្មានទង គែមស្លឹករាងធ្មេញរណារ៉ រលោង។ ផ្កាពណ៌សច្រើន។ ផ្លែប្រភេទផ្លែមានសាច់ រាងស៊ុតទ្រវែងបន្តិចពណ៌លឿងភាវ។ គ្រាប់ មានតែមួយរាងទ្រវែងមានចង្អូរ។

កន្លែងដាំដុះ : ដុះឯកឯងពេញព្រៃ និងក្នុងភូមិពេញប្រទេសកម្ពុជា។

ផ្នែកប្រើប្រាស់ៈ សំបក ស្លឹក ផ្កា។

ការព្យាបាលៈ ទឹកនោមផ្អែម រោគសើស្បែក គ្រុនចាញ់ គ្រុន ជំងឺមួលឈាម ចុកពោះ ទម្លាក់ព្រូនចង្ក៊ឺ អៀន របូសហើម។

របៀបនិងកំរិតប្រើៈ ស្លឹក និងផ្កាប្រើជាបន្លែ។ ផ្កា និងស្លឹកដាំទឹកផឹកពី ២០០ ទៅ ៤០០ មីលីលីត្រ ឬម្សៅស្ងួតពី៥ទៅ១០ក្រាម ផឹកសំរាប់ព្យាបាលទឹកនោមផ្អែម។ ផ្កា និងស្លឹកកំឡោចសំរាប់ព្យាបាលរោគសើស្បែក។ ដាំសំបកផឹកពី៣០០ ទៅ ៦០០មីលីលីត្រ សំរាប់ព្យាបាលគ្រុនចាញ់ គ្រុនក្តៅ មូលឈាម។ ម្សៅស្ងួតលាយជាមួយទឹកឃ្មុំក្នុងកំរិត ៤ទៅ៦ ក្រាម សំរាប់ព្យាបាលរាកចុកពោះ និងទម្លាក់ព្រូន។ សំបកបុកកិនអោយម៉ត់សំរាប់បំពោកលើរបូស ឬហើម។ ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ (ក្រសួងសុខាភិបាល ឆ្នាំ ២០០៦)


Post a Comment

 
Top