0
កន្លង​ទៅ​នេះ ប្រិយមិត្ត ខ្មែរឡាយខ៍ ធ្លាប់​ទទួល​បាន​ចំណេះដឹងយ៉ាង​ច្រើន​ ក្នុង​ការ​បង្ហាញ​គន្លឹះ​ខ្លីៗ​ ជុំវិញ​ការ​ប្រើប្រាស់​គ្រឿង​បច្ចេកវិទ្យា​។ ឥឡូវ​នេះ ខ្មែរឡាយខ៍ មាន​គន្លឹះ​ខ្លី​ថ្មី​មួយ​ទៀត សម្រាប់​បង្ហាញ​ដល់​ប្រិយមិត្ត​ និង​មិត្ត​អ្នក​អាន​គឺ​វិធី​ក្នុង​ការ​​ចែក Drive លើ​កុំព្យូទ័រ ​ដោយ​មិន​ចាំបាច់​ដំឡើង Windows ជា​ថ្មី។
ជា​ទូទៅ ប្រិយមិត្ត​ចូលចិត្ត​ចែក​ Drive ជា​ពីរ​គឺ Drive (C:) និង​Drive (D:) ដោយ Drive (C:) សម្រាប់​ដាក់​​ប្រព័ន្ធ​ប្រតិបត្តិការ និង​កម្មវិធី​ប្រើប្រាស់​មួយ​ចំនួន។ ចំណែក Drive (D:) ភាគ​ច្រើន​សម្រាប់​បញ្ចូល​ឯកសារ​, រូបភាព និង​វិដេអូ ចម្រៀង​ជា​ដើម។ ចុះ​បើ​ចង់​បង្កើត Drive ថ្មី​មួយ​ទៀត ដើម្បី​ទុក​ប្រើប្រាស់​ តើ​ត្រូវ​ធ្វើ​ដូចម្ដេច​ទៅ?


ខាងក្រោម​នេះ​ជា​វិធី​ងាយ​ៗ​ដើម្បី​បង្កើត​ Drive ​ថ្មី​នៅ​លើ​ HDD ​ដោយ​មិន​ចាំបាច់​ដំឡើង​ Windows ជា​ថ្មី​។ តោះ! ទៅ​សិក្សា​ស្វែង​យល់​ទាំង​អស់​គ្នា។
១.​ដំបូង​ប្រិយមិត្ត​បើក​​ Disk Management (Windows Key + R) ដោយ​វាយ​បញ្ចូល​ពាក្យ​គន្លឹះ​ diskmgmt.msc ចូល​ក្នុង​ប្រអប់ ​command prompt។


២.នៅ ​លើ​ផ្ទាំង​របស់​ Disk Management សូម right-click ​លើ Drive ដែល​ Space នៅ​ទំនេរ​ច្រើន បន្ទាប់​មក​ចុច​លើ​ពាក្យ Shrink Volume ដើម្បី​រំលែក Space Drive ដែល​នៅ​សល់​ឲ្យ​ទៅជា unallocated Drive មួយ។



៣. ចូរកំណត់​តម្លៃ​ជាក់លាក់​មួយ​សម្រាប់​ជា unallocated Space។


៤.​ ចុច right-Click មួយ​លើ​ unallocated Drive​ ។ ជ្រើសរើស​យក​ពាក្យ New Simple Volume ដើម្បី​កំណត់​ space និង​ ឈ្មោះ​របស់ Drive ។







៥. ជា​ចុង​ក្រោយ​ចុច​ right-click លើ​ Drive ដែល​ទើប​បង្កើត​ថ្មី​នោះ​ រួច​ជ្រើសរើស​យក​ពាក្យ​ Format ។ ​ដូចនេះ​ប្រិយមិត្ត​អាច​ប្រើប្រាស់​ Drive ថ្មី​នោះ​បាន​ហើយ។






Post a Comment

 
Top