0

អារម្មណ៍ឆេវឆាវខ្លាំងក្លា តែងតែកើតឡើង ចំពោះកូនតូចរបស់អ្នក ប៉ុន្តែឪពុកម្តាយ អាចការពារអារម្មណ៍ ឆេវឆាវរបស់កូនតូច បានដោយវិធី ដូចខាងក្រោមៈ
១. លើកសរសើរ ឬពោលពាក្យសរសើរកូន បង្ហាញនូវការយកចិត្ត ទុកដាក់ពេល កូនមានការប្រព្រឹត្តិល្អ ។
២. បើកឱកាសឲ្យកូន បានសម្រេចចិត្តរឿងផ្សេងៗ បានដោយខ្លួនឯង ដូចជាការជ្រើសទិញផ្លែឈើ សម្រាប់ទទួលទាន នៅពេលថ្ងៃជាដើម ។
៤. មិនគួរនិយាយថា “ទេ!” ដោយមិនទាន់បានគិត ឬពិចារណា ពេលកូនមកសុំ អ្វីមួយនោះទេ ព្រោះអាណាព្យាបាល គួរនិយាយថា “ទេ!” នៅពេលចាំបាច់ត្រូវ បដិសេធប៉ុណ្ណោះ និងគួរនិយាយថា “បាន!” នៅពេលអាចឲ្យ តាមការសុំរបស់កូន ។
៥. មិនគួរជំរុញឲ្យកូន ធ្វើនូវអ្វីដែលហួស ពីសមត្ថភាព ឬហួសព្រំដែន ដែលកូនអាចធ្វើ បានជាពិសេស ពេលកូនមានអារម្មណ៍ នឿយហត់ ៕


Post a Comment

 
Top