ផ្លែអម្ពិល Tamarind
នៅពេលដែលពួកវានៅមិនទាន់ទុំ នោះវាមានរស ជាតិជូរមុត ដែលវាមានកម្រិតនៃជាតិអាស៊ីត យ៉ាងខ្ពស់។ ផ្លែអម្ពិលដែលនៅមិនទាន់ទុំ ត្រូវបានគេយក វា ទៅប្រើក្នុង ម្ហូបអាហារផ្សេងៗនិង ធ្វើជាស្កគ្រាប់ នៅក្នុងប្រទេសអាស៊ី និង អាម៉េរិកឡាទីន ។
អត្ថប្រយោជន៍របស់ ផ្លែអម្ពិលចំពោះសុខភាព
- ទឹកផ្លែអម្ពិល គឺអាចប្រើជាថ្នាំបញ្ចុះលាមក ក្នុងកម្រិតស្រាលមួយ។
- ផ្លែអម្ពិល ត្រូវបានគេប្រើដើម្បីព្យាបាល នូវភាពមិនប្រក្រតីរបស់ទឹកប្រមាត់។
- ផ្លែអម្ពិល ជួយបន្ទាបកម្រិតកូឡេស្តេរ៉ូល ។
- វាជួយធ្វើអោយ សុខភាពបេះដូង មានភាពល្អប្រសើរឡើង។
- សាច់, ស្លឹក និង ផ្ការបស់វា ជាមួយនឹងការរួមផ្សំផ្សេងៗគ្នាជាច្រើនទៀត ពួកវាត្រូវបានយក ទៅ លាបលើសន្លាក់ ដែលមានការឈឺចាប់ និង ហើមប៉ោង។
- ផ្លែអម្ពិល ត្រូវបានគេប្រើសម្រាប់ព្យាបាល អាការៈឈឺបំពង់ក។
- ទឹកផ្លែអម្ពិល ដែលមានកម្តៅ ត្រូវបានគេប្រើសម្រាប់ព្យាបាល ជំងឺឈឺភ្នែក ។ ថ្នាំភ្នែកតំណក់ទឹក ដែលត្រូវបានធ្វើមកពី គ្រាប់ផ្លែអម្ពិល អាចប្រើបាន សម្រាប់ការព្យាបាល អាការៈភ្នែកស្ងួត។
- ផ្លែអម្ពិល ត្រូវបានគេប្រើជាឱសថបញ្ចុះទឹកនោម សម្រាប់ព្យាបាល បញ្ហាមិនប្រក្រតីនៃទឹក ប្រមាត់, ជំងឺខាន់លឿង និង ជំងឺផ្តាសាយ។
- វា ជាប្រភពដ៏ល្អនៃពពួក សារធាតុប្រឆាំងនឹង ប្រតិកម្មអុកស៊ីត ដែលវាអាចជួយប្រយុទ្ធប្រឆាំងនឹង ជំងឺ មហារីកបាន។
- ផ្លែអម្ពិល ជួយកាត់បន្ថយគ្រុនក្តៅ និង ជួយផ្តល់នូវការ ការពារចំពោះជំងឺគ្រុនផ្តាសាយ។ យកសាច់វាខាងក្នុង មកឆុងនឹងទឹកក្តៅ រួចទុកវាចោល រយៈពេលមួយម៉ោង ដើម្បីអោយវាមាន ប្រសិទ្ធភាពល្អ។ ឬ ឆុងវាជាមួយនឹងទឹកក្តៅឧណ្ណៗ ដោយដាក់ទឹកឃ្មុំចូលបន្តិច ដើម្បីអោយវា មានរសជាតិផ្អែម។ វិធីនេះ គឺអាចជួយបន្ទាប សីតុណ្ហភាព បានជាច្រើនអង្សា។
- ផ្លែអម្ពិល ជួយអោយរាងកាយអ្នក ជួយរំលាយអាហារបានល្អ។
- វាត្រូវបានគេប្រើដើម្បីលាប នៅលើស្បែក ដើម្បីជួយព្យាបាលនូវ ការរលាក។
- សំបកពណ៌ក្រហម ដែលស្រោបនៅខាងក្រៅគ្រាប់របស់វា គឺជាថ្នាំសម្រាប់ព្យាបាលដ៏មានប្រសិទ្ធ ភាព ក្នុងការប្រឆាំងនឹង ជំងឺរាគ និង រាគមួល៕
Post a Comment
Post a Comment