0
សប្ដាហ៍នេះ Khmer-Like សូមលើកយកពីវិធីធ្វើភេសជ្ជៈពីរប្រភេទ Blue margarita និង Passion fruit Soda មកបង្ហាញជូនប្រិយមិត្តសម្រាប់ធ្វើខ្លួនឯងញ៉ាំនៅផ្ទះជួបជុំគ្រួសារ ឬមិត្តភ័ក្តិ។ សម្រាប់ភេសជ្ជៈទាំងពីរប្រភេទនេះ គេធ្លាប់តែឃើញលក់នៅតាមកន្លែងកម្សាន្តមួយចំនួន ដូចជាបារ បៀរហ្គាឌិន និងតាមក្លឹប។ ចំណែកឯតម្លៃវិញក៏មិនថោកដែរ លក់នៅខាងក្រៅមួយកែវមិនក្រោម 5$ទេប៉ុន្តែតាមពិតភេសជ្ជៈប្រភេទនេះប្រិយមិត្តអាចទិញវត្ថុធាតុដើមបាន ដោយចំណាយ
តិចតួច ហើយក្រឡុកញ៉ាំបាននៅផ្ទះដោយខ្លួនឯងសោះហ្នឹងរបៀបនៃការធ្វើភេសជ្ជៈទាំងពីរប្រភេទនេះ គឺត្រូវបានណែនាំ
ដោយអ្នកជំនាញពីក្រុមហ៊ុន Kofi ដែលមានលក់នូវវត្ថុធាតុដើមសុទ្ធគ្រប់ប្រភេទ មានទីតាំងនៅអគារ៨៦ តាមបណ្ដោយផ្លូវម៉ៅសេទុង ខណ្ឌចំការមន រាជធានីភ្នំពេញ។

តោះ! សាកល្បងរៀនធ្វើភេសជ្ជៈទាំងពីរប្រភេទនេះជាមួយ Khmer-Like ទាំងអស់គ្នាណា៎!៖

១ . Blue margarita





គ្រឿងផ្សំ


  1. -Monin Blue caracao syrup (ទឹកស៊ីរ៉ូ caracao) ចំណុះ 20ml
  2. -Tequila ចំណុះ 45ml
  3. -Cointeau ចំណុះ 20ml
  4. -Lime (ក្រូចឆ្មា) ចំណុះ 10ml


របៀបធ្វើ

ចាក់គ្រឿងផ្សំតាមចំណុះដូចបានកំណត់ខាងលើ ចូលក្នុងកែវក្រឡុក ហើយក្រឡុកចូលគ្នា រួចចាក់បញ្ចូលទៅក្នុងកែវម៉ាការីតា ដែលមានផ្ដិតអំបិលម៉ដ្ឋនៅមាត់កែវតិចៗ ហើយហាន់ក្រូចឆ្មាមួយចំណិតតូចដាក់នៅមាត់កែវជាការស្រេច។ ពេលធ្វើរូច មើលទៅដូចរូបអត់?

២ . Passion fruit Soda




គ្រឿងផ្សំ


  1. -Monin Passion fruit (ទឹកផ្លែឈើ Monin Passion) ចំណុះ 30ml
  2. -ទឹកកក ចំណុះ 16oz = 30ml
  3. -ទឹកសូដា ចំណុះ 80ml
  4. -ក្រូចឆ្មាមួយផ្លែ


របៀបធ្វើ

ដំបូងអ្នកត្រូវចាក់ទឹក Monin Passion Fruit ចំណុះ 30ml ទៅក្នុងកែវ បន្ទាប់មកច្របាច់ក្រូចឆ្មាមួយផ្លែ
ដាក់ទៅក្នុងកែវទៀត។ ជំហានបន្ទាប់ចាក់ទឹកកកឲ្យពេញកែវ ហើយចាក់បំពេញដោយទឹកសូដា។ ចុងក្រោយ គេដាក់ក្រូចឆ្មាមួយចំណិត និងជីអង្កាមមួយទងតូចសម្រាប់លម្អ និងយកក្លិនទៅក្នុងកែវនោះ ជាការស្រេច។
ក្រោយពីបានដឹងពីគ្រឿងផ្សំ និងរបៀបធ្វើទាំងនេះអស់ហើយ ប្រិយមិត្តអាចធ្វើវាញ៉ាំបានដោយខ្លួនឯងនៅផ្ទះ។
របៀបធ្វើសាមញ្ញៗ ហើយគ្រឿងផ្សំក៏ចំណាយអស់តិចចាំអង្កាល់ទៀត?

សូមអរគុណ៖ Sabay.com.kh

Post a Comment

 
Top