0

សណ្តែកដី ( Peanuts )

សណ្តែកដីគឺជាមើមរុក្ខជាតិមួយប្រភេទ ដែលគេតែងយកទៅប្រើប្រាស់នៅក្នុងអាហារប្រចាំថ្ងៃ។ មានមនុស្សដឹងត្រឹមតែសណ្តែកដីមានរស់ជាតិឈ្ងុយឆ្ងាញ់ ប៉ុន្តែអ្នកទាំងនោះមិនទាន់ដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់សុខភាព ដែលនឹងស្មានមិនដល់ឡើយ។


ប្រឆាំងនឹងជំងឺមហារីក និងជំងឺពុកឆ្អឹង


នៅក្នុងសណ្តែកដីមានសារធាតុ phytosterols ដែលមានមុខងារប្រឆាំងនឹងជំងឺសសៃឈាមក្នុងបេះដូង ជាមួយនឹងការជ្រៀតជ្រែកនៃកូឡេស្តេរ៉ុល។ ជាពិសេសវាប្រឆាំងនឹងជំងឺមហារីក ដោយកាត់បន្ថយការអភិវឌ្ឍន៍នៃសាច់ដុំដែលបង្កជាមហារីក។

បញ្ចុះទម្ងន់ និងជំនួយដល់ដំណើរការឈាម


មនុស្សជាច្រើនយល់ប្រឡំថា នៅក្នុងសណ្តែកដីមានជាតិខ្លាញ់ខ្ពស់ ទោះជាយ៉ាងណាអ្នកជំនាញជឿថាសណ្តែកដីគឺជាអាហាររូបត្ថម្ភ ដែលអាចជួយគ្រប់គ្រងទម្ងន់ និងទប់ស្តាត់ការធាត់យ៉ាងមានប្រសិទ្ធិភាព។ ជាមួយនឹងអាស៊ីត folic មានជាតិខ្លាញ់ជាច្រើនដែលអាចជួយកាត់បន្ថយកូឡេស្តេរ៉ុលក្នុងឈាម នឹងសម្អាតកាកសំណល់ដែលមាននៅក្នុងពោះវៀនដែលបណ្តាលឲ្យធាត់។ សណ្តែកដីប្រហែលជា ៣០ ក្រាមអាចផ្តល់នូវ ម៉ង់ហ្គាណែ ៣៥ ភាគរយដែលមានភាពចាំបាច់សម្រាប់រាងកាយ។ ម៉ង់ហ្គាណែ មានតួនាទីយ៉ាងសំខាន់ក្នុងការរំលាយអាហារ ជាតិខ្លាញ់ និងជាតិស្ករ។

ល្អសម្រាប់បេះដូង និងបង្កើនការចងចាំ


តើអ្នកដឹងទេថា អាហារមួយប្រទេសនេះមានទំនាក់ទំនងជាមួយបេះដូង? ដោយសារតែវីតាមីន B3 និង niacin អាចនាំមកនូវអត្ថប្រយោន៍ជាច្រើនដល់ខួរក្បាល។ តាមការសិក្សាមួយចំនួនបានបង្ហាញថា សណ្តែកដី និងផលិតផលផ្សេងទៀត ដែលធ្វើពីសណ្តែកដី អាចជួយការពារបេះដូង និងការពារជំងឺសសៃឈាមក្នុងបេះដូង។ ជាពិសេសសម្រាប់ស្ត្រីដែលអស់រដូវដែលបរិភោកសណ្តែកដីជាញឹកញាប់ អាចកាត់បន្ថយគ្រោះថ្នាក់នៃជំងឺបេះដូង។ ដូច្នេះការបរិភោគសណ្តែកដីយ៉ាងហោចណាស់បាន បួន ដងក្នុងមួយសប្តាហ៍អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងសសៃឈាមក្នុងបេះដូង។

ការពារជំងឺគ្រោះក្នុងតម្រង់នោម ប្រឆាំងនឹងភាពចាស់ កូឡេស្តេរ៉ុលទាប


ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលបានញ៉ាំសណ្តែកដីយ៉ាងហោចណាស់ ៥៨ ក្រាម រៀងរាល់សប្តាហ៍ អាចកាត់បន្ថយហានិភ័យនៃជំងឺគ្រួសក្នុងតម្រង់នោម ២៥ ភាគរយ។ ជាងនេះទៅទៀតជាតិ Niacin នៅក្នុងសណ្តែកដីអាចជួយកាត់បន្ថយ និងគ្រប់គ្រងកម្រិតកូឡេស្តេរ៉ុលនៅក្នុងឈាមថែមទៀត៕

Post a Comment

 
Top