កាលពីពេលថ្មីៗកន្លងទៅនេះ មានយុវជនម្នាក់បាន បាត់បង់ជីវិត ដោយសារតែ ការដកធ្មេញ ហើយពត៌មានមួយនេះបានធ្វើអោយមានការ ភ្ញាក់ផ្អើល និងធ្វើអោយមនុស្សជាច្រើន មានការភ័យខ្លាចក្នុងការ ដកធ្មេញ។ តើការដកធ្មេញវាបណ្តាលអោយស្លាប់មែនរឺទេ? រាល់ចំងល់ទាំងអស់នេះត្រូវបានធ្វើការ បកស្រាយដោយអ្នកជំនាញ និងទន្តពេទ្យ នៅតាមគ្លីនិច មួយចំនួន ហើយជាការពិតណាស់ ការដកធ្មេញពិតជាអាចបណ្តាលអោយស្លាប់មែន ប្រសិនបើអ្នកជំងឺស្ថិតក្នុងស្ថានការ ៣ចំនុច។ បើតាមការបកស្រាយរបស់ ក្រុមទន្តពេទ្យ បានអោយដឹងថា ជាទូទៅការដកធ្មេញអាចមាន ផលវិបាកខ្លះៗតែមិនបណ្ដាលឲ្យស្លាប់ទេ បើធ្វើតាមបច្ចេកទេស ប៉ុន្តែវាក៍អាចអោយអ្នកជំងឺស្លាប់បាន
ក្នុងករណីទី១ អ្នកជំងឺមាន ជំងឺបន្ដពូជ ម្យ៉ាង ក្រោយដកធ្មេញគឺ វានឹងមានអាការៈ ហើមក្រោមស្បែក បន្ទាប់ពីដកធ្មេញហើយ ៣០ម៉ោងក្រោយមក អ្នកជំងឺអាចមាន អាការៈហើមបំពង់កជាបន្តបន្ទាប់ និងធ្វើឲ្យស្ទះផ្លូវដង្ហើមអាច បណ្ដាលឲ្យស្លាប់។
ចំពោះករណីទី២ អាចបណ្តាលមកពីជំងឺឈាមក្រកក ដែលជាជំងឺតពូជ ហើយវាអាចអោយ អ្នកជំងឺអាស្លាប់ដោយសារហូរឈាម ឥតឈប់ក្រោយពេលដកធ្មេញរួច ដោយសារតែខ្វះការ ពិនិត្ររបស់ក្រុមទន្តពេទ្យមុននឹងធ្វើការដកធ្មេញ។
ករណីទី៣ គឺដោយសារតែ ឆ្លងរោគចូលក្នុងឈាម ព្រោះតែឧបករណ៍មិន ស្អាតរឺអ្នកជំងឺគ្មានអនាម័យក្រោយពេលដកធ្មេញរួច ដែលវាបណ្តាលអោយ អ្នកជំងឺចាប់ផ្ដើមចេញ រោគសញ្ញាបន្ទាប់ពី ៤ម៉ោង ក្រោយ ឆ្លងរោគ ហើយអាការៈនោះ មានដូចជា ក្ដៅរោលរាល ដកដង្ហើមញាប់ ញ័រខ្លួនប្រាណ មុខរបួសក្លាយហើយ មានខ្ទុះ ជាដើម។
ចំនុច៣ខាងលើនេះ អាចអោយ អ្នកជំងឺស្លាប់បានដោយសារតែការដកធ្មេញ ប៉ុន្តែបើអ្នកជំងឺមិនស្ថិតក្នុង ចំនុច៣ខាងលើទេ គឺវាមិនបណ្តាលអោយស្លាប់នោះឡើយ ដូច្នេះកុំមានការ ព្រួយបារម្ភចំពោះ ការដកធ្មេញ ហើយក៍សូមក្រុមទន្តពេទ្យ មេត្តាពិនិត្រតាមដាន អ្នកជំងឺអោយបានច្បាស់លាស់សិន មុននឹងធ្វើការដកធ្មេញ ជៀសវាងកើតមានបញ្ហា ណាមួយជាយថាហេតុ៕
Post a Comment
Post a Comment