0

១- បន្ថយអាការស្ត្រេស


ពិតណាស់ ការរីករាយនឹងសកម្មភាពនៃការរួមភេទ អាចធ្វើឲ្យអារម្មណ៍នៅក្នុង ចិត្តកាន់តែរីករាយបន្ថែមទៀត។ ការស្រាវជ្រាវថ្មីៗនេះបានរកឃើញថា មនុស្សដែលរួមភេទកាន់តែច្រើន ធ្វើឲ្យពួកគេមានអារម្មណ៍ថាធូរស្រាល សប្បាយចិត្តកាន់តែច្រើន ហើយបានសិក្សាពីរបៀប គ្រប់គ្រងភាពស្ត្រេសរ បស់ខ្លួនឲ្យបានកាន់តែ ល្អ។ ក្នុងពេលដល់ចំណុចកំពូល នៃការរួមភេទហើយ អ័រម៉ូនអុកស៊ីតូស៊ីន ស្រាប់តែឡើងខ្ពស់ភ្លាមតែម្តង ដែលវាប្រហែលជាសញ្ញាមួយ ធ្វើឲ្យមានអារម្មណ៍ទំនាក់ទំនង កាន់តែខ្លាំង រវាងដៃគូ និងបំបាត់ភាពតានតឹង។


២-បំបាត់ការឈឺចាប់


ក្នុងពេលភ្លាមៗមុនពេល ឈានដល់ចំណុចកំពូល នៃការរួមភេទ កម្រិតអ័រម៉ូនរបស់អុកស៊ីតូស៊ីន (Oxytocine) មានការកើនឡើងខ្ពស់ជាង កម្រិតធម្មតា រហូតដល់ ៥ដង។ វាធ្វើឲ្យចេញអ័រម៉ូនមួយ ប្រភេទទៀតឈ្មោះថាអង់ដូហ្វីន (Endorphins) ដែលមានតួរនាទីសម្រាប់ បំបាត់ ការឈឺចាប់។ ដូច្នេះប្រសិនបើអ្នក មានអាការៈឈឺក្បាល ឈឺដោយសាររលាកសន្លាក់ ឬចង្កោមរោគសញ្ញាក្រោយ ពីរាំងរដូវ នោះវាហាក់បី ដូចជាមាន ការធូរស្រាលច្រើនក្រោយពីរួមភេទរួច ហើយអ្វីដែលត្រូវអរគុណ នោះគឺការឡើងខ្ពស់នៃ អ័រម៉ូនអុកស៊ីតូស៊ីន ។

៣- បង្កើនប្រព័ន្ធភាពស៊ាំទប់ទលនឹងជំងឺ


ការរួមភេទដែលធ្វើទៅតែមួយដង ឬពីរដងក្នុងមួយសប្តាហ៍ ជួយធ្វើឲ្យកម្រិតនៃអង់ទីករ (IgA) ដែលមាននាទីប្រឆាំង នឹងជំងឺកើនឡើង។ ការបញ្ចេញនៃអង់ទីករនេះធ្វើឲ្យកម្រិត នៃកងទព័រសម្រាប់ការពារ រាងកាយការពារខ្លួនរបស់យើងទប់ទល បានទៅនឹងជំងឺផ្តាសាយ។

៤-ចរន្តឈាមរត់ស្រួល


ការរួមភេទមានអត្ថប្រយោជន៍ ក្នុងការបង្កើនចរន្តឈាម ជាពិសេសចរន្តឈាមសម្រាប់ខួរក្បាល ដោយសារតែចង្វាក់បេះដូងកើនឡើង និងការដកដង្ហើមជ្រៅៗ។ ជាមួយនឹងការស្រោចស្រព ឈាមស្រស់ កោសិកានិងសរីរាង្គរបស់អ្នកត្រូវបាន ទទួលអុកស៊ីសែន និងអ័រម៉ូនគ្រប់គ្រាន់។ ជាមួយគ្នានេះអ្នកក៏បានបញ្ចេញ កាកសំណល់ដែលធ្វើឲ្យឈឺក្បាល និងជំងឺផ្សេងៗចេញពីរាងកាយរបស់អ្នកដែរ។

៥-អាយុវែង


ការដល់ចំណុចកំពូលធ្វើឲ្យ បញ្ចេញអ័រម៉ូនម្យ៉ាងទៀតឈ្មោះថា Dehydroepiandrosteron (DHEA) ដែលវាមាននាទីប្រឆាំងនឹង ការបាក់ទឹកចិត្ត និងជួយបង្កើនកម្រិតប្រព័ន្ធភាព ស៊ាំក្នុងរាងកាយ។ អ័រម៉ូន DHEA អាចទៅជួសជុលជាលិការ ដែលខូចខាត បង្កើនសតិបញ្ញា និងធ្វើឲ្យស្បែកមានសុខភាពល្អ។ ជាមួយគ្នានេះដែរ យោងទៅតាមការសិក្សាមួយ របស់ប្រទេសអងគ្លេសដែល បានធ្វើទៅលើបុរស ចំនួន ១០០០នាក់បានរកឃើញថា បុរសដែលរួមភេទ យ៉ាងហោចណាស់ ២ដងក្នុងមួយសប្តាហ៍មានអត្រានៃ ការស្លាប់តែពាក់កណ្តាលប៉ុណ្ណោះ បើយើងធ្វើការប្រៀបធៀប ជាមួយអ្នករួមភេទតិចជាងម្តងក្នុងមួយខែ។

៦-ពង្រឹងដល់សុខភាព បេះដូង-សរសៃឈាម


ការសិក្សាថ្មីមួយ អ្នកវិទ្យាសាស្ត្របានរកឃើញថា ការរួមភេទជាប់ពាក់ព័ន្ធនឹង ជំងឺដាច់សរសៃឈាមខួរក្បាល។ គេបានតាមដាន បុរសចំនួន ៩១៤នាក់រយៈពេល ២០ឆ្នាំ។ អ្នកស្រាវជ្រាវក៏បានរកឃើញថា ការរួមភេទពីរដង ឬច្រើនដងក្នុងមួយសប្តាហ៍អាច កាត់បន្ថយការប្រឈម នឹងជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល ទៅលើបុរសទាំងនោះ បានពាក់កណ្តាល នេះបើយើងប្រៀបធៀបជាមួយអ្នក ដែលរួមភេទតិចជាងម្តងក្នុងមួយខែ។

៧-ជួយឲ្យដេកបានស្រួល


មិនមែនគ្រាន់តែការបញ្ចេញអ័រម៉ូន អុកស៊ីតូស៊ីនក្នុងពេលដល់ ចំណុចកំពូលនៃការរួមភេទធ្វើឲ្យ អ្នកទាំងពីរមានអារម្មណ៍ ស្រួលតែមួយមុខនោះទេ ប៉ុន្តែការស្រាវជ្រាវបានបង្ហាញថា វាក៏ជួយឲ្យអ្នកដេកលក់ស្រួលដែរ។ ការដេកគ្រប់គ្រាន់ជាប់ទាក់ទង ទៅនឹងរឿងល្អៗជាច្រើនទៀតដូចជា ការរក្សាទម្ងន់ និងសម្ពាធឈាមឲ្យ នៅមានសុខភាពល្អ។

៨- ជួយក្នុងការសម្រកទម្ងន់ និងឲ្យរាងកាយមានភាពសមសួន


ខណៈពេលដែលអ្នកមិនចង់ ហាត់ប្រាណដោយលើកដុំដែក ដើម្បីសម្រកទំនង់នោះ ការរួមភេទជាទៀងទាត់ អាចជួយអ្នកបាន។ ការរួមភេទបាន ៣០នាទី អាចដុតកាឡូរីបានចាប់ពី ៨៥ឡើងទៅក្នុងខ្លួនរបស់យើង។ ស្តាប់ទៅវាប្រហែលជាមិន មានអ្វីច្រើនណាស់ណានោះទេ ប៉ុន្តែការរួមភេទ ៤២ដងដោយម្តងៗចំនួន ៣០នាទីវិញ វានឹងអាចដុត៣៥៧០ កាឡូរី ដែលវាច្រើនគ្រប់គ្រាន់ក្នុង ការសម្រកទម្ងន់បាន ០,៤៥គីឡូក្រាមដែរ។ ការរួមភេទក៏ជួយបង្កើនឲ្យមានការ ផលិតអ័រម៉ូនតេសស្តូស្ទើរ៉ូន ដែលវាមានតួរនាទីធ្វើឲ្យឆ្អឹង និងសាច់ដុំរឹងមាំ។

៩-កាត់បន្ថយការប្រឈម នឹងជំងឺមហារីកក្រពេញប្រូស្តាត


ភាពមិនប្រក្រតីទាក់ទងនឹង ក្រពេញប្រូស្តាតត្រូវបាន គេស្គាល់ថា បង្កឡើងដោយកាកសំណល់មិន ល្អនៅក្នុងទឹករំអិលពីក្រពេញនេះ។ ការរួមភេទជាទៀងទាត់អាច ជួយបញ្ចេញចោលនូវកាកសំណល់ ដ៏មានគ្រោះថ្នាក់ ទាំងនេះបាន ហើយក៏ជួយការពារក្រពេញប្រូស្តាត ពីជំងឺមហារីកដែរ។ យោងទៅតាមអ្នកស្រាវជ្រាវ បានឲ្យដឹងថា ការបាញ់ទឹកកាមច្រើនដងជាពិសេស ក្នុងចំណោមបុរសអាយុខ្ទង់២០ឆ្នាំប្រហែល ជាកាត់បន្ថយ ការប្រឈម នឹងជំងឺ មហារីកក្រពេញប្រូស្តាតបាននៅថ្ងៃក្រោយ។ ការសិក្សាមួយផ្សេងទៀតបានរកឃើញថា ការដែលឧស្សាហ៍បាញ់ទឹកកាម បាន២១ដងឡើងទៅក្នុងមួយខែ ត្រូវបានចាត់ទុកថាបន្ថយការ ប្រឈមនឹងជំងឺមហារីក ក្រពេញប្រូស្តាតលើ មនុស្សចាស់ នេះបើយើងប្រៀធៀបទៅលើ មនុស្សដែលបាញ់ទឹកកាមតិចជាង ៤ទៅ៧ដងក្នុងមួយខែ៕

Post a Comment

 
Top