0

តើអ្នកដឹងទេថាទម្លាប់ណាខ្លះ? ដែលអ្នក តែងតែធ្វើប្រចាំថ្ងៃ ហើយវានឹងអាចបំផ្លាញដល់ខួរក្បាល អ្នកដោយមិនដឹងខ្លួននោះ។ យ៉ាងណាមិញ ខាងក្រោមនេះ គឺចំនុចដែលអាច ធ្វើអោយខួរក្បាលអ្នកទទួល រងនូវបញ្ហាយ៉ាងធ្ងន់ធ្ងរ៖


១) មិនបរិភោគអាហារពេលព្រឹក៖ អ្នកដែលមិនសូវបរិភោគ អាហារពេលព្រឹក អ្នកអាចប្រឈមជាមួយ បញ្ហាសម្ពាធឈាម នៃជាតិស្ករចុះ។ ជាពិសេសនោះ ធ្វើអោយខួរក្បាលចុះ អន់ថយ ពីព្រោះគ្មានអាហារគ្រប់គ្រាន់ ទៅចិញ្ចឹមខួរក្បាល។


២) ជក់បារី៖ អ្នកតែងតែដឹង ហើយពីផលអាក្រក់ពីការ ជក់បារីវាមិនដែលនាំ គុណសម្បត្តិដល់អ្នកនោះទេ ថែមទាំងបំផ្លាញដល់ខួរក្បាលអ្នក អោយកាន់តែស្វិតស្រពោនថែមទៀត។


៣) គេងបានតិច៖ ខួរក្បាលក៏ត្រូវការសំរាក ខ្លះដែរ ប្រសិនបើអ្នកមិនបានគេង អ្នកដូចជាធ្វើបាបកោសិកាខួរក្បាលអញ្ចឹង។


៤) ធ្វើការជាមួយខួរក្បាល ទាំងខ្លួនអ្នកឈឺ៖ វាមិនមែនជាវិធីល្អដែល ខំរៀន រឺក៏ធ្វើការទាំងខ្លួនឈឺនោះទេ ពីព្រោះទង្វើបែបនេះ អាចប្រឈមមុខជាមួយបញ្ហាខួរក្បាល កាន់តែធ្ងន់ធ្ងរ។

៥) បរិភោគអាហារច្រើនជ្រុល៖ ការបរិភោគអាហារច្រើនជ្រុល វាក៏ជាបញ្ហាមួយ ធ្វើអោយចុះ អន់ថយខាងថាមពលប្រាជ្ញា ពីព្រោះវាបានទៅពង្រឹងសសៃឈាមក្រហម ក្នុងខួរក្បាលរបស់អ្នក។


៦) ជាតិស្ករខ្ពស់៖ ប្រសិនក្នុងខ្លួនអ្នក សំបូរជាតិស្ករហួសប្រមាណ វាអចបង្អាក់ការស្រូបចូលជាតិប្រតេអ៊ីន ។ ជាពិសេសវា ជាហេតុដែលប៉ះពាល់ ដល់ខួរក្បាលយ៉ាងខ្លាំង។


៧) បំពុលបរិយាកាស៖ បរិយាកាសដែលពោរពេញ ដោយធាតុកខ្វក់ បានធ្វើអោយអុកស៊ីសែន ក្នុងខួរក្បាលចុះអន់ថយដែរ ។


៨) កង្វះការគិត៖ ការគិតជា ជម្រើសមួយដែលជួយបង្ហាត់ ខួរក្បាលកាន់តែខ្លាំងបាន។ នៅពេលអ្នក មិនសូវប្រើខួរក្បាល ទៅគិតពិចារណាលើបញ្ហាផ្សេងៗ វាបានបណ្តាលអោយខួរក្បាលស្ពឹកស្រពន់ គ្មានដំណើរការ។

៩) គេងដាក់ក្បាលចុះក្រោម៖ ការគេងដាក់ក្បាលចុះក្រោម រឺក៏សំយ៉ុងក្បាល វាធ្វើអោយស្រូបយកជាតិកាបូនឌីអុកស៊ីតកាន់តែច្រើន និងចុះអន់ខ្សោយក្នុងការស្រូប ជាតិអុកស៊ីសែនទៅវិញ។​


១០) មិនសូវនិយាយ៖ ការនិយាយខ្លះក៏ជាជំនួយ ក្នុងការហ្វឹកហាត់ខួរក្បាលមួយ មិនមែនក្នុងមួយថ្ងៃមិនដែល និយាយអ្វីសោះទៅ អ្នកដ៏ទៃ ក៏វាមិនមែនជាចំនុចល្អដែរ។


ប្រសិនខាងលើនេះជាទម្លាប់របស់អ្នក គួរតែផ្លាស់ប្តូរវាចេញ ពីព្រោះវាអាចប៉ះពាល់ជាមួយខួរក្បាល របស់អ្នកអោយចុះអន់ ថយបាន។

Post a Comment

 
Top