0

កំហឹងរបស់មនុស្សតែងតែ កើតឡើងគ្រប់ពេលគ្រប់ ស្ថានភាពពីព្រោះជីវិតគ្រប់គ្នា មានរឿងជាច្រើនដែល ត្រូវប្រឈមមុខនិងដោះស្រាយ។ យ៉ាងណាមិញ ចំពោះមនុស្សខ្លះមិនបាន ទប់អារម្មណ៏កំហឹងរបស់ខ្លួន ទៅជាជះកំហឹងលើគ្រួសារ មិត្តភិក្កដែលជាកត្តា ដ៏អាក្រក់មួយ។ ប៉ុន្តែថ្ងៃនេះ ខ្មែរឡាយខ៍មាន វិធីល្អៗដែលអោយ អ្នកអាចបំបាត់កំហឹងបាន៖


១) ទប់អារម្មណ៏៖ អ្នកអង្គុយហើយដកដង្ហើមវែងៗ បន្ធូរអារម្មណ៏ ដូច្នេះអ្នកអាចបន្ថយអារម្មណ៏ខឹង ពីមនុស្សណាមួយបាន ហើយមួយសន្ទុះក្រោយ ចាំអ្នកមកនិយាយ ជាមួយគូរជម្លោះរបស់អ្នកទៀត ដើម្បីរកហេតុផល ពីការឈ្លោះគ្នា


២)ហាត់ប្រាណ៖ វិធីមួយនេះអាចជួយអោយ មានសុខភាពល្អផងហើយក៏ជាវិធី ធ្វើអោយមានអារម្មណ៏ស្រស់ថ្លាដែរ និងបំភ្លេចកំហឹងដែល មានក្នុងខ្លួនបាន


៣) គិតមុននឹងនិយាយ៖ អ្នកត្រូវដឹងថាសំដីរបស់ អ្នកមានភាពសមរម្យ ហើយរឺនៅ ពីព្រោះមនុស្សខ្លះមានការប្រកាន់ នឹងសំដីរបស់ អ្នកដោយប្រការណាមួយ។ បើអ្នកមិនចេះប្រើពាក្យត្រឹមត្រូវ រឺក៏សមទៅតាមកាលៈទេសៈ ចំពោះនរណាម្នាក់ អ្នកអាចមានការ ឈ្លោះប្រកែកគ្នា ជាយថាហេតុ ។ ដូច្នេះ សំដីពិតជាមានន័យ ក្នុងការនិយាយទៅកាន់ នរណាម្នាក់ ដើម្បីកុំអោយមាន ការឈ្លោះទាស់គ្នា


៤) គ្រប់យ៉ាងអាច ដោះស្រាយបាន៖ ជាការពិតណាស់ គ្មានរឿងណាមួយដែល មនុស្សមិនអាចដោះស្រាយបានទេ សំខាន់លើមនុស្សថាចង់ បន្តបញ្ហារឺក៏ ចង់ដោះស្រាយ។ ដូចអ្នកបានឃើញស្រាប់ហើយ មានអ្នកខ្លះឈ្លោះគ្នា ដល់ថ្នាក់ប្រើអំពើហិង្សា ។ នេះហើយជាការ ប្រើកម្លាំងទៅជំនួស និយាយគ្នាទៅវិញ ។ ការធ្វើបែបនេះមិនមែន ជាវិធីល្អក្នុងការរកដំណោះស្រាយ នោះទេថែមទាំងធ្វើអោយ បាក់កិតិ្តយស និងទទួលភាពអាម៉ាស់ ។

នេះជាវិធីទាំង៤ នៃការទប់កំហឹងនៅពេល អ្នកចង់ឈ្លោះជាមួយនរណាម្នាក់ ។ ជាការពិតណាស់ ការឈ្លោះគ្នា ដោយប្រើអំពើហិង្សា វាមិនអាចនាំអ្នកទៅរក ការដោះស្រាយបញ្ហាបានទេ៕ ប្រសិនអ្នកមានអារម្មណ៏ថា ខឹងនរណាម្នាក់អ្នកគួរតែ អនុវត្តវិធីនេះជាការ ជំនួយអោយអ្នកមាន ភាពស្ងប់ចិត្តនិង អាចដោះស្រាយជាមួយនរណាម្នាក់ អោយបានសមរម្យត្រឹមត្រូវ៕

Post a Comment

 
Top