0

គ្រឿងផ្សំ ៖

  1. ឆ្អឹង​ជំនី​ជ្រូក ឬ​សាច់​មាន់ 
  2. ល្ហុង ល្ពៅ ចេក​ខ្ចី 
  3. ត្រប់​ពុត​ញង ត្រប់​វែង 
  4. ស្លឹក​ម្រុំ ស្លឹក​បាស ឬ​ស្លឹក​អង្គាដី 
  5. គល់​ស្លឹក​គ្រី រំដេង រមៀត សំបក ឬ​ស្លឹក​ក្រូច​សើច 
  6. ខ្ទឹម​ស អំបិល ប្រហុក ទឹក​ត្រី ស្ករ ប៊ីចេង អង្ករ​លីង​បុក​ឲ្យ​ម៉ដ្ឋ។
វិធីធ្វើ៖
ឆ្អឹង​ជំនី​ជ្រូក ឬ​សាច់​មាន់​កាប់​ជា​ដុំ​តូចៗ​ល្មម​ទុក​ប្រើ​ការ។
គល់​ស្លឹក​គ្រៃ រំដេង រមៀត សំបក​ក្រូច​សើច ខ្ទឹម​ស បុក​ចូល​គ្នា​ឲ្យ​ម៉ដ្ឋ។
ប្រហុក​យក​មក​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ។ យក​ឆ្នាំង​ដាក់​លើ​ចង្រ្កាន រួច​ដាក់​ខ្លាញ់ ឬ​ប្រេង​ឆា​ទុក​ឲ្យ​ក្តៅ ទើប​ដាក់​ប្រហុក និង​គ្រឿង​ចូល រួច​កូរ​រហូត​មាន​ក្លិន​ឈ្ងុយ បង់​សាច់​ចូល​រួច​កូរ​ជាមួយ​គ្រឿង​ឲ្យ​សព្វ ចាក់​ទឹក​បន្តិច​រំងាស់​ឲ្យ​ជិត​ផុយ ទើប​ដាក់​បន្លែ​គ្រប់​មុខ​ចូល​កូរ​ឲ្យ​សព្វ ថែម​ទឹក រួច​ដាក់​អង្ករ​លីង​ចូល រំងាស់​ឲ្យ​ផុយ​បន្លែ ទើប​ចាក់​ទឹក​ត្រី អំបិល ស្ករ ម៉្សៅ​ស៊ុប ភ្លក់​មើល​ឲ្យ​ល្មម រួច​បង់​ស្លឹក​ម្រុំ អង្គាដី ឬ​ស្លឹក​បាស​ចូល ទុក​ប្រហែល ១ ឬ ២ នាទី​ជា​ការ​ស្រេច៕

Post a Comment

 
Top