មនុស្សគ្រប់គ្នាតែងតែ មានចំនុចខ្មៅៗ រឺក៏ជាពណ៏ត្នោត ដែលមានទំហំតូច ធំនៅលើដងខ្លួន ដែលគេតែង ហៅថាប្រជ្រុយ។ចំពោះប្រជុយខ្លះមិនបង្កអោយ មានគ្រោះថ្នាក់ដល់ សុខភាពនោះទេ ប៉ុន្តែប្រជ្រុយខ្លះទៀត អាចទៅជាមហារីក ក្នុងសារពាង្គកាយមួយណា ក្នុងខ្លួន រឺនាំ អោយរាសីនៃជីវិតធ្លាក់ចុះ ដោយសារប្រជ្រុយក៏ថាបាន ។យ៉ាងណាមិញ អ្នកខ្លះបានវះកាត់ ប្រជ្រុយដោយ មានការលំបាក ប៉ុន្តែថ្ងៃនេះខ្មែរឡូត នឹងនាំវិធីថ្មីៗ តាមបែបធម្មជាតិ ដើម្បីបំបាត់ប្រជ្រុយ ដោយមិនចាំបាច់ចំណាយ ទឹកប្រាក់ជាច្រើននោះទេ។
១)ខ្ទឹមស ៖ យកខ្ទឹមសមួយមើម កន្លះមកចិតហើយញី លើប្រជ្រុយនោះទុកមួយយប់ បន្ទាប់មកយកកន្សែង រឺក៏ក្រណាត់មករុំ ។ ប៉ុន្តែអ្នកគួរតែ ឧស្សាហ៍អនុវត្តវិធី នេះក្នុងរយៈពេលពីរ បីថ្ងៃ អ្នកនឹងលែងឃើញ ប្រជ្រុយដែល អ្នកមិនត្រូវការទៀតហើយ
២)សំបកចេក៖ សំបកចេកពិតជា មានប្រយោជន៍ណាស់ ក្នុងការបំបាត់ប្រជ្រុយ និងសម្លាកបាន ពីព្រោះចេក មានជាតិជ័រ ដែលអាច កាត់ប្រជ្រុយបានដោយ រហ័ស។វិធីប្រើ គឺអ្នកគ្រាន់តែ យកសំបកចេក មកត្រដុសលើប្រជ្រុយ ប៉ុន្តែអ្នកគួរតែ អនុវត្តវិធីនេះជារៀងរាល់ថ្ងៃ ទើបអាចឃើញលទ្ធផលល្អបាន
៣)ក្រូច៖ អ្នកអាចយកក្រូចស្រស់មកច្របាច់ យកលាបលើប្រជ្រុយ ។ អ្នកនឹងឃើញ លទ្ធផលក្នុងរយៈ២សប្តាហ៏ រឺក៏១ខែ
៤)ផ្លែស្តបូរី ៖យកផ្លែស្តបូរី ចិតស្តើងៗ មកបិទលើប្រជ្រុយ ប្រហែលជា៣ រឺក៏៤ ថ្ងៃមក ប្រជ្រុយនឹងបាត់ ចេញពីអ្នក
៥) បំបាត់ប្រជ្រុយដោយលាប ក្រែម៖ វាមានតម្លៃសមរម្យដែរ ប៉ុន្តែមិនថ្លៃដូចជាការ វះកាត់នោះទេ។ ប៉ុន្តែបន្ទាប់ពី អ្នកបំបាត់ប្រជ្រុយ ដោយការលាប ក្រែមនេះហើយ អ្នកនឹងមានសម្លាក លើដងខ្លួន រឺក៏ផ្ទៃមុខ ពីស្នាមប្រជ្រុយនោះ ជាក់ជាមិនខាន។ មុនពេល អ្នកអនុវត្តត្រូវ មើលការណែនាំ ពីគ្រូពេទ្យអោយបាន ច្បាស់លាស់ជៀសវាង មានគ្រោះថ្នាក់ ដល់សុខភាព
វិធីទាំង៥នេះអាច បំបាត់ប្រជ្រុយតាមបែប ធម្មជាតិ ប៉ុន្តែអ្នកត្រូវព្យាយាម និងអត់ធ្មត់ក្នុងការចាំលទ្ធផលល្អ ។ ប្រសិនបើប្រិយមិត្ត មានប្រជ្រុយត្រង់ណាមិន ពេញចិត្ត អ្នកអាចអនុវត្តវិធី នេះបាន៕
Post a Comment
Post a Comment