0

ភ្នែក Eye

ភ្នែកគឺជា ផ្នែកមួយដ៏សំខាន់បំផុត នៃសារពាង្គកាយ របស់មនុស្សយើង ដែលមិនអាចខ្លះបាន ។ យើងគួរតែ ធ្វើការប្រុងប្រយ័ត្ន អោយមែនទែន ចំពោះបញ្ហាភ្នែកនេះ ដូច្នេះហើយ ថ្ងៃនេះផងដែរ ខ្មែរឡូតនឹងជំរាប ជូនដល់ប្រិយមិត្ត ទាំងអស់អោយបានដឹងច្បាស់ ថាតើ យើងគួរការពារភ្នែករបស់យើង ដោយវិធីណាទៅ?

វិធីទី១៖ ចូរប្រើវ៉ែនតា ការពារកំដៅថ្ងៃ ដែលមានគុណភាពខ្ពស់ ព្រោះថា វ៉ែនតាគឺមានសារៈសំខាន់ ក្នុងការការពារភ្នែករបស់យើង ពីកំដៅថ្ងៃ និង ការពារ ធូលីដី បានផងដែរ ។



វ៉ែនតា Glass


វិធីទី២៖ ចូរកុំព្យាយាម សំឡឹងមើលទៅ របស់ណាដែលមាន ចំណាំងផ្លាតពីព្រះអាទិត្យ ព្រោះថា ពន្លឺនេះ នឹងអាចធ្វើអោយ ភ្នែករបស់យើងមានបញ្ហាបាន ។



វិធីទី៣៖ ទោះបីជាយើង ពាក់វ៉ែនតា ការពារកំដៅថ្ងៃក៏ដោយ ក៏យើងមិនអាច សំឡឹងមើលចំ ព្រះអាទិត្យបានដែរ បើសិនជាយើងអាចជៀសបាន គួរតែកុំព្យាយាម សម្លឹងមើលទៅកាន់ ព្រះអាទិត្យដែលកំពុងតែ បញ្ចេញពន្លឺជះមកខ្លាំង អោយសោះ។



វិធី៤៖ ចូរកុំប្រឹងសំឡឹងមើលទៅកាន់ កន្លែងដែលងងឹត ព្រោះថាវាក៏ជាបញ្ហា ដែលអាចបណ្តាលអោយភ្នែកយើងខូចបានដែរ គួរបិទភ្នែក បើសិនជាមិនចាំបាច់ រឺ ប្រើពិលបញ្ចាំងនៅកន្លែងដែលងងឹត។



វិធីទី៥៖ គួរទៅជួបនឹងគ្រូពេទ្យ ដែលជំនាញរៀងរាល់៦ខែម្តង ដើម្បីពិនិត្យមើលអោយបានល្អ នូវដឺក្រេភ្នែករបស់យើង អោយបានខ្ជាប់ខ្ជួន ។




វិធីទី៦៖ គួរមានទឹកថ្នាំ បន្តក់ភ្នែកជាប់ជាមួយ ដើម្បី បន្តក់នៅពេលណា ដែលយើងមានអារម្មណ៏ថា ភ្នែករបស់យើងស្ងួត ក្តៅ រឺក្រហម ។ ប៉ុន្តែ ចូរទៅជួបនឹងគ្រូពេទ្យ បើភ្នែករបស់អ្នក មានបញ្ហា ពណ៌ផ្កាឈូក ។



វិធីទី៧៖ បើសិនជាយើងដឹងថា យើងត្រូវធ្វើការអ្វីមួយ ដែលជួបប្រទះ នឹងកំទេច ដែលអាចនឹងចូលភ្នែករបស់យើង ចូរពាក់វ៉ែនតាការពារជាមុនសិន ។




វិធីទី៨៖ បើសិនជាយើង ទៅហែលទឹក គួរតែពាក់វ៉ែនតា ការពារទឹកចូលភ្នែក ព្រោះថា ទឹកនោះមានជាតិគីមី សំរាប់កំចាត់មេរោគ ដែលអាចធ្វើអោយប៉ះពាល់ដល់ភ្នែករបស់យើង បានផងដែរ ។



វិធីទី៩៖ បើសិនជាក្នុងករណី មានលំអងធូលីចូលភ្នែក ចូរលាងសំអាតនឹងទឹកស្អាតជាបន្ទាន់ ហើយព្យាយាមបិទភ្នែកសំរាកអោយបានច្រើនតាមដែលអាចធ្វើទៅបាន ។



វិធីទី១០៖ ចូរកុំមានទំលាប់អង្អែលភ្នែកលេង ព្រោះថា មេរោគអាចនឹងតោងនៅជាប់ដៃ របស់យើង ដែលអាចបណ្តាលអោយយើងមានបញ្ហា កន្តួល រមាស់បាន ដែលជាហេតុបណ្តាលអោយឈឺភ្នែកផងដែរ។


Post a Comment

 
Top