0

ជំងឺមហារីក សុដន់ Breast Cancer
Inflammatory ការរលាក

ជាធម្មតាសុដន់របស់អ្នក តែងតែទន់ណែនស្មើ មិនមានដុំពកអ្វីក្នុងដោះទេ។ បើសិនជាស្ទាប ទៅឃើញដោះរបស់ខ្លួន មានដុំពករឹង ឬស្នាមអ្វីមួយក្រោមស្បែក ងាយហូរឈាមនៅពេលប៉ះវា ឬក៏បូសតូចមួយអណ្តែត ដូចផ្សិត អ្នកត្រូវ ប្រយ័ត្ន នោះ អាចជាការលេចឡើងនូវរោគមហារីកដោះ។


បើសិនរកឃើញ ជាមុននូវរោគ សញ្ញាមហារីកដោះ អ្នកត្រូវព្យាបាលយ៉ាងរូសរាន់ ទើបអាចរស់រានបានយូរ។ តែបើសិនចូលដល់ដំណាក់កាលធ្ងន់ធ្ងរ ទោះបីជាដោះ បានកាត់ចោល និងព្យា បាលដោយថ្នាំគីមីទាំងឡាយ ដោយកាំរស្មីអ៊ិចក៏ដោយ ក៏សុខភាពនៅតែចុះទ្រុឌទ្រោម យ៉ាងឆាប់រហ័សដែរ។

ពេលឆ្លងទន្លេរួច ឲ្យកូនបៅម្តងៗ ត្រូវយកកន្សែងពោះគោ ជ្រលក់ទឹក ក្តៅឧណ្ហៗ ជូតក្បាលដោះឲ្យស្អាត ច្របាច់ទឹកដោះដំបូងនោះចោលបន្តិច ហើយយកម្រាមដៃរិតថ្នមៗ ដើម្បីឲ្យទឹកដោះចេញងាយ។ ត្រូវឲ្យកូនបៅដោះទាំងសងខាងដូចគ្នា បៅអស់ម្ខាងហើយ ឲ្យបៅម្ខាងទៀត។

ពេលដោះមានកើតមេរោគ មិនត្រូវយកស្លឹកឈើផ្សេងៗ មកបិទបំពោកពីលើក្បាលដោះ ឬលាយថ្នាំផ្សេងៗឡើយ។ ពិសេសបំផុតមិនត្រូវចាក់ថ្នាំ ដោយគ្មានការបញ្ជាពីគ្រូពេទ្យ ព្រោះថ្នាំខ្លះអាចធ្វើ ឲ្យអន់ទឹកដោះ។ យកល្អគួរអញ្ជើញ ទៅមន្ទីពេទ្យដើម្បីពិនិត្យ។

ក្រោយពេលឲ្យកូនបៅ ទឹកដោះដែលសល់គួរច្របាច់ចោល ហើយជូតក្បាលដោះឲ្យស្អាត ដោយកន្សែងពោះគោ ជ្រលក់ទឹកក្តៅឧណ្ហៗ មានលាយទឹកអប់ ឬ ទឹកអាល់កុលមីនបន្តិច៕

Post a Comment

 
Top