បរិភោគនំបុ័ង Eat Bread
១. វាមិនសំបូរសារធាតុចិញ្ចឹម៖ នំបុ័ងមិនដូច ជាប្រភេទអាហារដទៃ ឡើយ ជាពិសេសនោះ គឺប្រភេទនំបុ័ងពណ៌ស ដែលគ្មានសារធាតុ ចិញ្ចឹមគ្រប់គ្រាន់។ លើសពីនេះទៀត នំបុ័ងពុំមាន ជាតិសរសៃឡើយ ហើយក៏មិនអាចផ្តល់សារធាតុចិញ្ចឹម ដល់រាងកាយអ្នក ឲ្យបានគ្រប់គ្រាន់ឡើយ។ ដូច្នេះពេលដែល អ្នកទទួលទាន ប្រភេទនំបុ័ងពណ៌ស គឺមិនល្អសំរាប់ សុខភាពអ្នកឡើយ។ ប្រសិនបើអ្នក ចង់ទទួលទាននំបុ័ង អ្នកគួរតែជ្រើសរើស យកប្រភេទនំបុ័ង ដែលផលិតឡើង ពីស្រូវសាលី នោះទើបផ្តល់សារធាតុ ចិញ្ចឹមដល់រាងកាយ អ្នកបានគ្រប់គ្រាន់។
២. មានអំបិលច្រើនពេក៖ នំបុ័ងភាគច្រើន សំបូរទៅដោយជាតិអំបិល ជាពិសេសប្រភេទ នំបុ័ងដែលអ្នក ទិញមកពីផ្សារទំនើប។ ដូច្នេះប្រសិនបើអ្នក មិនញុំានំបុ័ងញឹកញាប់ទេ កម្រិតសូដ្យូមនៅ ក្នុងរាយកាយ របស់អ្នកក៏អាចកាត់បន្ថយ តាមនោះផងដែរ។ យ៉ាងណាមិញ ប្រសិនបើអ្នក ញុំានំបុ័ងយូរម្តងៗ វាមិនមែនជាបញ្ហា អ្វីដល់សុខភាពឡើយ។
៣. ធ្វើឲ្យអ្នកឡើងទម្ងន់ ៖ ប្រសិនបើអ្នកញុំានំបុ័ងច្រើនពេក សារធាតុ អំបិល និង ស្ករ ដែលដាក់នៅក្នុងនំបុ័ង អាចធ្វើឲ្យអ្នក ឡើងទម្ងន់។ ដូច្នេះ ដើម្បីជៀសវាង ការឡើងទម្ងន់ អ្នកគួរតែ កាត់បន្ថយទទួលទាន នំបុ័ង ហើយងាកមកទទួលទាន អ្វីផ្សេងទៀត ដែលល្អសំរាប់សុខភាព ជំនូសវិញ។
៤. មិនមែនជាអាហារ ដែលធ្វើឲ្យអ្នកឆ្អែត៖ តើអ្នកធ្លាប់កត់សំគាល់ទេថា ពេលដែលអ្នក ញុំានំបុ័ងជំនួសបាយ ធ្វើអោយអ្នកឆាប់ឃ្លាន ជាងពេលដែលអ្នក ញុំាបាយ។ មូលហេតុនេះ បណ្តាលមកពីវា ពុំមានសារធាតុចិញ្ចឹម គ្រប់គ្រាន់ដូច្នេះ វាធ្វើឲ្យអ្នកឆាប់ឃ្លាន។
ទាំងនេះ គឺជាមូលហេតុសំខាន់ៗ ទាំង ៤ យ៉ាងដែលអ្នក មិនគួរទទួលទាន នំបុ័ងធ្វើជាអាហារប្រចាំថ្ងៃ។ តើប្រិយមិត្ត បានកាត់បន្ថយ ការទទួលទាននំបុ័ង ហើយឫនៅ?
Post a Comment
Post a Comment