0

(រូបភាពតំណាងៈ គ្រឿងសម្អាង)

សុភាពនារីភាគច្រើនដែលចេះតែវិធីសម្អាង ប៉ុនែ្តបែរជាមិនចេះ វិធីរក្សាទុកគ្រឿងសម្អាង នោះឱ្យមានសុវត្ថិភាពល្អកុំឲ្យ វាបំផ្លាញសែ្បកដ៏ស្អាតរបស់ អ្នកនោះទេ។ ចូរកុំភ្លេចថាគ្រឿងសម្អាងមិនមែនជារបស់ ដែលមានតម្លែថោកៗចង់ ប្រើៗចង់ចោលៗនោះទេ។ ដូច្នេះអ្នកគួរ តែចេះរក្សាទុកគ្រឿង សម្អាងឱ្យប្រើបានរយៈ ពេលយូរ ដើម្បីឱ្យសែ្បកយើងមានសុវត្ថិភាព។ មានផលិតផលខ្លះ អាចរក្សាទុកបានយូ មិនងាយខូចគុណភាពដូចជា ផលិតផលម្សៅជាដើម ប៉ុន្តែក៏មានផលិតផលខ្លះទៀត រក្សាទុកមិនបានយូរឡើយ ដើម្បីទាមទារឱ្យអោយយើងប្រើវា ឱ្យឆាប់អស់ដូចជា អាយឡាន័រ(eyeliner) ម៉ាស្ការ៉ា...ជាដើម។

ខាងក្រោមនេះ គឺជាវិធីរក្សាទុកគ្រឿងឱ្យបានយូរ និងរក្សាគុណភាព៖

១-បើកគម្របវា លុះត្រាតែការប្រើតែប៉ុណ្ណោះ។
២- បើផលិតផលណាមួយមានស្នាមប្រេះបែកបាក់គួរតែប្រញាប់ប្រើវាឱ្យអស់។
៣- បិទម្របឱ្យជិតល្អរាល់លើក និងក្រោយពីប្រើវារួច។
៤- ប្រសិនបើសាច់ផលិតផលណាមួយប្រែពណ៍ ឬ ប្តួរក្លិនដើមមិនគួរយកមកប្រើទៀតព្រោះវានាំឲ្យប៉ះពាល់ស្បែក។
៥- ផលិតផលគ្រឿងសម្អាងណាមួយដែលឆាប់ផុតកំណត់ប្រើ គួរតែរក្សាទុកនៅកន្លែងណាត្រជាក់ ស្ងួត និងងងឹត។
៦- កុំយកផលិតផលទៅលាយជាមួយនឹងទឹក ឬ ក៏យកផលិតផលពីរប្រភេទមក លាយបញ្ចូលគ្នា ប៉ុនែ្តអាចលាយផលិតផលជាមួយគ្នាបានលុះត្រាណាតែមានការសរ សេរប្រាប់នៅក្នុងស្លាកនោះ។
៧- ប្រសិនបើប្រើការអស់ហើយ ចង់យកសម្បកវាមកដាក់ផលិតផលសម្រាប់ប្រើ ទៀតនេះ គួរតែសម្អាតវា និងទុកឱ្យជាមុនសិន មុននិងយកមកប្រើទៀត។
៨- កុំប៉ះសាច់ឡេ ឬ ក្រែមមុននិងលាយដែ គួរតែប្រើស្លាបព្រាតូចៗដួសវិញទើប ជាការប្រសើរ។
៩- ចំពោះម៉ាស្ការ៉ា(Mascara) និង អាយឡាញន័រ (eyeliner)គួរតែចៀស វាងកុំ ទាញចេញទាញចូល ព្រោះវាធ្វើឱ្យខ្យល់ចូលទៅខាងក្នុង។
១០- សម្ភារៈប្រើប្រាស់គ្រាប់យ៉ាងដល់ត្រូវប៉ះ និង កូសមេទិក គួររក្សាភាពស្អាត មានអនាម័យជានិច្ចអេប៉ុងដងជក់(Brush)របស់ទំាងនេះគួរតែឧស្សាហ៏សម្អាតវាដោយ សាប៊ូ ហើយហាយខ្យល់ឱ្យស្ងួតមុននឹងយកកមប្រើ។
ដឹងទិចអស់ទាំងនេះហើយ អ្នកនិងបានគ្រឿងសម្អាងមួយដែលប្រកបដោយគុណភាព នឹងសុវត្ថិភាពមិនប៉ះពាល់ដល់ស្បែកមុខរបស់អ្នកនាងកញ្ញា៕


(ផលិតផលគ្រឿងសម្អាងមួយចំនួនដែលសុភាពនារីត្រូវការប្រើប្រាស់ជាប្រចាំនៅពេលមានកម្មវិធី)

(រូបភាពតំណាង)

Post a Comment

 
Top