0

Stomach ( ក្រពះ )


ត្រសក់ជាប្រភេទបន្លែដ៏ត្រជាក់មួយក្លិនឈ្ងុយឆ្ងាញ់ពិសារ។ ត្រសក់មានផ្ទុក អាស៊ីដនិងពពួកអង់ស៊ីមអាចជំរុញការបំប្លែងសារធាតុព្យាបាល ការរលាកស្បែកដោយកំដៅថ្ងៃ ភាពជ្រីវជ្រួញ ទល់លាមក អាលែកហ្ស៊ីស្បែក។ ត្រសក់+តៅហ៊ូ មានឥទ្ធិពលរំដោះជាតិពលប្រឆាំងរលាក។ បរិមាណប្រូតេអ៊ីនរុក្ខជាតិខ្ពស់ក្នុងតៅហ៊ូ ងាយរំលាយ គួបផ្សំជាមួយត្រសក់មានជាតិត្រជាក់អាចជួយរំសាយកំដៅ ស្រួលបត់ជើងតូច ប្រឆាំងរលាក ត្រជាក់សួត…។


 ត្រសក់នៅជាប្រភេទផ្លែដែលស្ដ្រីជឿជាក់ប្រើប្រាស់ក្នុងការថែរក្សា សម្ពស្ស ពិសេសគឺស្បែកមុខ គឺងាយស្រួលផង និងមានតំលៃថោក។ ត្រសក់ស្រស់ឬកៀបផ្លែអាចប្រើប្រាស់ដើម្បីបន្សាបស្រា រារាំងកាបូអ៊ីដ្រាដ ទៅជាសារធាតុខ្លាញ់ អាស្រ័យហេតុនោះ ទទួលទានត្រសក់អាចនៅជាអាថ៌កំបាំងបញ្ចុះទំងន់ និងបង្កាជំងឺសរសៃឈាមស្ទះបេះដូង។ ក៏ប៉ុន្ដែក្នុងករណីមួយចំនួនមិនត្រូវទទួលទានត្រសក់ច្រើនហើយក៏ មិនគួរគួបផ្សំជាមួយអាហារមួយចំនួនតាមចិត្ដនឹកចង់ ត្រសក់បរិភោគជាមួយសណ្ដែកដី

ងាយបង្កការរាគរុស ពិសេសគឺត្រសក់លាយជាមួយសណ្ដែកដីស្ងោឬលីង ។ ពួកអ្នកមានជំងឺក្រពះពេលឃ្លានមិនត្រូវបរិភោគត្រសក់ ការឈឺចាប់នឹងធ្ងន់ធ្ងរជាងមុន។ ត្រសក់+ឃិនឆាយ ឬ ត្រសក់+ម្ទេស ពពួកអង់ហ្ស៊ីមនៅក្នុងត្រសក់នឹងបំផ្លាញបរិមាណវីតាមីនសេមានក្នុង ប្រភេទបន្លែនេះ ទោះបីមិនបង្កគ្រោះថ្នាក់ច្រើនអោយសរីរាង្គ តែនឹងធ្វើអោយថយចុះការស្រូបវីតាមីនសេរបស់សរីរាង្គ។ ដូចគ្នានេះដែរម្រះ បន្លែស្ពៃ ម្រេចសំបកខៀវ មិនគួរទទួលទានជាមួយត្រសក់ឡើយ។ ត្រសក់+ពពួកផ្សិត មានឥទ្ធិពលបន្សាបជាតិពុល បញ្ចុះទំងន់កម្ចាត់ជាតិខ្លាញ់បានល្អ តែបរិមាណទទួលទានម្ដងៗមិនត្រូវច្រើនពេក ប្រសិនបើមិនដូច្នេះនឹងមានឥទ្ធិពលបញ្ច្រាស់មកវិញ។

Post a Comment

 
Top