0


គ្រឿងផ្សំ៖

ម្នាស់ ចេក ទឹកឃ្មុំ ទឹកកក


១- ចេកអំបូងទុំ ១ផ្លែ, ទឹកម្នាស់ កន្លះពែង , ទឹកឃ្មុំ ១ស្លាបព្រាបាយ, ទឹកកកឈូស កន្លះពែង , ជីអង្កាមសម្រាប់តុបតែងលម្អ
២- ហាន់ចេកអំបូង ជាចំណិតតូចៗ
៣- ដាក់ចេកអំបូង ក្នុងថូម៉ាស៊ីនក្រឡុក រួចដាក់ទឹកម្នាស់ ទឹកឃ្មុំ និងទឹកកកឈូសចូល (ឬដាក៉ទឹកកកឈូស ពេលក្រឡុកហើយ ចាក់ដាក់កែវទទួលទានក៏បាន )
៤- ចាក់ដាក់កែវ រួចតុបតែងលម្អ ដោយជីរអង្កាម

គុណប្រយោជន៌ផ្នែកអាហារ

ចេកអំបូងសម្បូរទៅដោយជីវជាតិ អាហារសំខាន់ៗ ដូចជាថាមពល កាឡូរី ការបូអ៊ីដ្រាត ប្រូតេអ៊ីន ខ្លាញ់ កាកសរសៃអាហារ ។

គុណប្រយោជន៍ផ្នែកឱសថ

ផ្លែចេក មានសព្វព្យាបាលអាការខុសប្រក្រតីរបស់រាងកាយ ដូចជាសមាធឈាមឡើងខ្ពស់ (លើសឈាម) កម្ចាត់ជាតិពុល ក្នុងរាងកាយ ជួយអោយសួតស្រស់ថ្លានិងបំបាត់ការស្រេកទឹក ៕

Post a Comment

 
Top