Tea ( តែ )
យោងតាមការសិក្សារមួយ ដែលចេញផ្សាយ កាលពីពេលថ្មីៗនេះ បានអោយដឹងថា ពិសាតែមួយពែង ជួយអោយ ដោះស្រាយបញ្ហា បានឆាប់រហ័ស ។ ការសិក្សានិយាយថា គ្រឿងផ្សំធម្មជាតិដែលរកឃើញ នូវក្នុងតែមួយពែង អាចធ្វើអោយ ថាមពលខួរក្បាល ល្អប្រសើរនិងបង្កើននូវការប្រុងប្រយ័ត្ន ។
ក្រុមអ្នកស្រាវជ្រាវបានសិក្សារទៅលើឥទ្ធិពលសារធាតុគីមីសំខាន់ៗ ដែលរកឃើញនៅក្នុងតែ ដែល ជួយដល់ខួរក្បាល នៃអ្នកស្ម័ក្រចិត្ត ក្មេងៗចំនួន៤៤នាក់ ។ សារធាតុគីមីគឺអាស៊ីដអាមីណូ ដែលមាន ឈ្មោះថា L-theanine ត្រូវបានរកឃើញនូវក្នុងតែ ហើយវាក៏ឃើញមាននៅក្នុងតែបៃតងផងដែរ ។
សារធាតុគីមីនេះជួយបង្កើនស្មារតីចងចាំដល់អ្នកដែលបានផឹកតែ បន្ទាប់ពីរយះពេល២០ទៅ៧០នាទី ។ តែក៏ត្រូវបានរកឃើញថាជួយកាត់បន្ថយការអស់ កម្លាំងក្នុងចំណោមអ្នកស្ម័គ្រចិត្តដែលមានអាយុ ក្រោម៤០ឆ្នាំ ។ ភេសជ្ជះតែ មានជាប់ទាក់ទងទៅនឹងការកាត់បន្ថយគ្រោះថ្នាក់នៃជម្ងឺមហារីកនិង ជម្ងឺខួរក្បាល ។ ការស្រាវជ្រាវដទៃទៀតបានបង្ហាញថា ការផឹកតែ ជាប់ជា ប្រចាំរយះពេល១០ឆ្នាំ ឬ ច្រើនឆ្នាំអាចជួយធ្វើអោយឆ្អឹងរឹងមាំ ។ ជាលទ្ធផល ការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត បានរកឃើញ ថា ការផឹកតែចំនួន៤ពែងក្នុងមួយថ្ងៃគឺផ្តល់ផលល្អដល់សុខភាពរបស់យើង និងការរស់នៅ ។
Post a Comment
Post a Comment