0
នៅពេលដែលមនុស្សអស់កម្លាំង និងងងុយដេក តែងតែមានអាការៈស្ងាប ប៉ុន្តែអ្នកទាំងនោះមិនបានដឹងថា មូលហេតុអ្វីបានជាស្ងាបនោះទេ គ្រាន់តែយល់ថា ឲ្យតែនៅពេលស្ងាបគឺងងុយដេក តែនៅពេលនេះ ខ្មែរឡាយ​​ សូមបង្ហាញពីមូលហេតុដែលបណ្ដាលឲ្យអ្នកស្ងាប។



យោងតាមការស្រាវជ្រាវរបស់សាស្ត្រាចារ្យនៅសកលវិទ្យានៃទីក្រុងឡុងដ៍បានឲ្យដឹងថា នៅពេលមនុស្សយើងអស់កម្លាំង ឬធុញទ្រាន់ ឈាមរត់ចូលទៅក្នុងខួរក្បាលក៏យឺតទៅតាមនោះដែរ ធ្វើឲ្យបរិមាណអុកស៊ីសែនថយចុះ ចំណែកឯកាបូនឌីអុកស៊ីតកើនឡើង ដែលជាមូលហេតុធ្វើឲ្យយើងងងុយដេក។ ប្រព័ន្ធសសៃប្រសាទខួរក្បាលបញ្ជូនសារឲ្យសាច់ដុំមាត់ស្ងាប និងលេបយកខ្យល់ចូល។ ធ្វើដូច្នេះ គឺទាញយកអុកស៊ីសែនបន្ថែម និងធ្វើឲ្យខួរក្បាលដំណើរការសារជាថ្មី និងបំបាត់ភាពងងុលដេក៕

Post a Comment

 
Top