ក្នុងចំណោមអាហារគ្រប់ប្រភេទ ញាំសាច់ជ្រូកជាមួយស្ពៃព័ណ៌ស្វាយ ក៏ជាប្រភេទអាហារដែល សមាជិកស្ទើរគ្រប់ក្រុមគ្រួសារចូលចិត្ត និងនិយមទទួលទានដែរ។ ដើម្បីចែករំលែកបទពិសោធន៏ នេះដល់ស្រ្តីមេផ្ទះ យើងសូមណែនាំលោកអ្នកអនុវត្តវិធីងាយៗដូចខាងក្រោមៈ
៙គ្រឿងផ្សំៈ
- ស្ពៃក្តោបពណ៌ស ២ ខាំ
- ស្ពៃក្តោបពណ៌ស្វាយ ២ ខាំ
- សាច់ជ្រូក ៣ ខាំ
- ខ្ទឹមស៥ គ្រាប់
- ខ្ទឹមក្រហម ៥ គ្រាប់
- សណ្តែកដីលីងកន្លះចានចង្កឹះ
- ទឹកត្រី ៣ស្លាបព្រាបាយ
- ស្ករស ៣ស្លាបព្រាបាយ
- ទឹកខ្មេះឬទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ
- ម្សៅស៊ុប ១ ស្លាបព្រាបាយ ដាក់ម្ទេសបន្ថែមតាមចំណង់ចំណូលចិត្តក៏បាន។
៙វិធីធ្វើៈ
ដំបូងត្រូវស្ងោរសាច់ជ្រូកអោយឆ្អិន ហាន់ជាសរសៃៗ ខ្ទឹមស ខ្ទឹមក្រហមហាន់បន្ទះស្តើងៗ បុក សណ្តែកដីលីង ស្ពៃក្តោបហាន់ជាសរសៃឆ្មារ។
បន្ទាប់យកស្ពៃក្តោប សាច់ជ្រូក ហៃប៊ី ខ្ទឹមស ខ្ទឹមក្រហមដាក់ទឹកត្រី ស្ករស ទឹកខ្មេះ ម្សៅស៊ុប ច្របល់ចូលគ្នាឲ្យចូលជាតិ ទើបរោយសណ្តែកដីពីក្រោយគេ បើចង់ដាក់ជីគ្រប់មុខ បន្តិចក៏បាន។
Post a Comment
Post a Comment