0

  បមន្តធម្មជាតិខាងក្រោមនេះ នឹងជួយបន្តឹងរន្ធរោម ហើយជួយធ្វើឲ្យស្បែកមុខ របស់អ្នកតឹងណែន និងមានសភាព រលោងស្អាត។

១ ទឹកកក និងទឹកក្រូចឆ្មារ

សម្អាតស្បែកមុខរួច បាញ់ទឹកត្រជាក់ ឲ្យសព្វស្បែកមុខឬ ប្រើដុំទឹកកកខ្ចប់ ក្រណាត់ទន់ៗ មកលុញលើផ្ទៃមុខ។ ភាពត្រជាក់នៃទឹកកក ធ្វើឲ្យសាច់ដុំ ផ្ទៃមុខរួញខ្លួន និងរន្ធរោមក៏រួមតូចជាងមុន។ បន្ទាប់មកជូតមិនឲ្យ ស្ងួតរួចលាប ទឹកក្រូចឆ្មារស្រស់ ឲ្យសព្វផ្ទៃមុខ ព្រោះទឹកក្រូចឆ្មារ វានឹងធ្វើតួនាទី ជាអេស្ទី្រងចេនថ៍ ដែលវាមានតួនាទី ជួយបន្តឹងរន្ធរោម។


២ ស៊ុត-ស

អ្នកត្រូវគោះពងមាន់ ដោយយកតែផ្នែកស ១គ្រាប់លាយជាមួយ នឹងទឹកក្រូចឆ្មារ ១ស្លាព្រាបាយ រួចលាបឲ្យសព្វផ្ទៃមុខ ហើយទុកឲ្យស្ងួតទើប លាងចេញដោយ ទឹកក្តៅឧណ្ណៗ ហើយលាងដោយ ទឹកត្រជាក់ម្តងទៀត។

៣ សាលាដ និងក្រូចឆ្មារ

កិនសាលាដ ២ ឬ៣ សន្លឹកឲ្យម៉ដ្ឋ ហើយត្រង់យកតែទឹក មកលាយជាមួយ ទឹកក្រូចឆ្មារ ២ទៅ៣ ស្លាបព្រាបាយ រួចលាបឲ្យសព្វផ្ទៃមុខ ទុកចោល ២០នាទី ទើបលាងចេញ។

៤ ស្ករស

យកស្ករស លាយជាមួយទឹកឃ្មុំ និងទឹកក្រូចឆ្មារ រួចយកមកខាត់ស្បែកថ្មមៗ រួចលាងឲ្យស្អាត និងលាងដោយទឹកត្រជាក់ម្តងទៀត៕

Post a Comment

 
Top