មានមនុស្សជាច្រើន តែងតែស្គាល់ថា តែគុជត្រូវបានបង្កើតឡើងនៅក្នុងតៃវ៉ាន់ ដែលបច្ចុប្បន្ននេះ តែគុជនេះ ក៏បានរីករាលដាលយ៉ាងខ្លាំងក្លា មកលើតំបន់អាស៊ី នៅក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។
យ៉ាងណាមិញ ភាគច្រើនរូបមន្ដនៃការធ្វើតែគុជទាំងនោះ គឺមានការលាយចូលគ្នា រវាងតែ និងផ្លែឈើ ឬទឹកដោះគោ ឬការប្រើទឹកកកឈូស ដាក់ពីលើដោយមាន ដាក់ទឹកសូរ៉ូ ពីលើផងដែរ ដើម្បីបង្កើនរសជាតិ និងសោភណ្ឌភាព។ មួយវិញទៀត ភាគច្រើនតែគុជទាំងនេះ គឺតែងតែភ្ជាប់មកជាមួយនឹង គ្រាប់គុជតូចៗដែលស្វិត និងតម្រូវឲ្យអ្នកញ៉ាំទំពារ ដែលហៅសាមញ្ញថា គ្រាប់គុជ ឬ boba ឬ pear ។
សម្រាប់ភេសជ្ជៈបែបនេះ មានច្រើនប្រភេទ ច្រើនជម្រើស និងមានធាតុផ្សំផ្សេងៗគ្នា ទៅតាមអ្នកលក់ ឬអ្នកបរិភោគ តែ តែគុជដែលពេញនិយមជាងគេនោះ គឺតែគុជទឹកដោះគោ និង តែទឹកដោះគោគុជបៃតង។
ប្រវត្តិរបស់តែគុជៈ ងាកមកមើលពីដើមកំណើតតែគុជវិញ គឺត្រូវបានបង្កើតឡើងជាលើកដំបូងនៅក្នុង តៃវ៉ាន់ ទស្សវត្សរ៍៨០ នៅក្នុងហាងតែ Chun Shui នៃទីក្រុង តិចណាន តៃវ៉ាន់ ខណៈពេលដែលអ្នកនាង លីន ហ្សឺហ៊ី (ដែលជាអ្នកគ្រប់គ្រងខាងផលិតផលនៅក្នុងហាងនេះ) បានសាកល្បងដាក់គ្រាប់គុជចូលក្នុងតែ ខណៈពេលដែលមានកិច្ចប្រជុំក្នុងឆ្នាំ១៩៨៨។ អ្វីដែលមិនមែនជាការរំពឹងទុក ភេសជ្ជៈនេះ ត្រូវបានមនុស្សជាច្រើន ដែលបានចូលរួមក្នុងការប្រជុំ នេះសរសើរមិនដាច់ពីមាត់ និង និងបានក្លាយជាម៉ាកផលិផលមួយ ដែលបានសិទ្ធលក់ដូរ នៅលំដាប់កំពូល។ តែនៅក្នុងពេលនោះ គុជនៅមានទំរង់ជាពណ៌សនៅឡើយទេ តែក្រោយពីម្ចាស់ហាងនេះ បានប្ដូរពណ៌មកជាពណ៌ខ្មៅវិញ វាក៏ចាប់ផ្ដើមមានប្រជាប្រិយភាពយ៉ាងពេញទំហឹងមកកាន់ ភាគខាងកើត និងអាស៊ីអាគ្នេយ៍ ក្នុងកំឡុងទស្សវត្សរ៍៩០។
មកដល់ ខែមិថុនាឆ្នាំ២០១២ McDonald's McCafé ដែលមានទីតាំងនៅប្រទេស អាឡឺម៉ង់ និងអូទ្រីស បានចាប់ផ្ដើមលក់តែភេសជ្ជៈប្រភេទនេះផងដែរ ដែលពួកគេ ដាក់លក់តែគុជ ដែលមានពណ៏ខ្មៅ បៃតង ឬស ដោយចាំបាច់មាន ឬមិនមានទឹកដោះគោក៏បាន។
ទាក់ទងទៅនឹងសុខភាពវិញ boba គុជ ម្សៅទឹកដោះគោ និងទឹកស៊ីរូ ទាំងនេះត្រូវាបានគេ រកឃើញមានផ្ទុកនូវសារជាតិគីមី ដែលត្រូវបានគេហាមឃាត់ ដើម្បីលក់ក្នុងតម្លៃថោក។ នៅក្នុងឆ្នាំ ២០១១ រឿងអាស្រូវផ្នែកអាហារ នៅក្នុងតៃវ៉ាន់ត្រូវបានបែកធ្លាយ ដោយសារតែមានការប្រទះឃើញនូវ សារជាតិ DEHP (ដែលជាសារធាតុគីមីជ័រ ដែលសម្រាប់ធ្វើប្លាស្ទិក និងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព ដូចជាបង្កជាជំងឺមហារីក) នៅក្នុងភេសជ្ជៈតែជុគទាំងនោះ និងទឹកសូរ៉ូ។ អ្វីដែលមិននឹកស្មាននោះ គឺផលិតផលទាំងនេះ បាននាំចេញទៅកាន់សហរដ្ឋអាមេរិក និងនៅតាមបណ្ដានានា នៅជុំវិញពិភពលោក។
ឈានមកដល់ ខែឧសភាឆ្នាំ២០១៣ អជ្ញាធរផ្នែកម្ហូបអាហារ និងឧសថនៅក្នុងតៃវ៉ាន់ បានផ្តល់ដំណឹងថា មានផលិតផលអាហារច្រើនប្រភេទ មានផ្ទុកនូវជាតិអាស៊ីត Maleic ដែលនៅក្នុងនោះក៏មាន គ្រាប់គុជផងដែរ ស្របពេលដែល ខាងម្ហូបអារហារបែបកសិកម្ម និង អាជ្ញាធរពេទ្យសត្វ នៃប្រទេសសង្ហបុរី ក៏បានធ្វើតេសដោយខ្លួនឯង និងប្រទះឃើញថា ម៉ាកគ្រាប់គុជមួយចំនួន ដែលកំពុងតែចរាចរនៅក្នុងស្រុក ក៏ប្រទះឃើញនូវមានជាតិអាស៊ីតនេះផងដែរ។
ចុះមិត្ដវិញយល់យ៉ាងមិចដែរចំពោះរឿងនេះ?
Post a Comment
Post a Comment