0

  មុនក្បាលខ្មៅ និង មុន ផ្សេងទៀតគឺជាបញ្ហាចម្បងមួយ ពិសេសអ្នក ដែលមានស្បែកមានជាតិប្រេងច្រើន ហើយវាក៏ជាបញ្ហាតែង កើតមានក្នុងវ័យចន្លោះ ២០ ឆ្នាំ រហូតដល់ជិត ៤០ ឆ្នាំ។

  ស្បែករបស់មនុស្សមានជាតិ សំណើមដែលមានក្រពេញ ញើសបញ្ចេញជាតិប្រេងមកក្រៅ ។ ក្រពេញ Sebum គឺមាននៅក្នុងគល់រោម ។ ពេលដែលឬសរោមស្ទះ រន្ធញើសវានឹង បញ្ចេញប្រេងមកខាងក្រៅ តាមស្បែកដើម្បីធ្វើឲ្យស្បែក មានសំណើម ។ ទោះជាយ៉ាង ណាក្តីជាតិប្រេងមួយចំនួន នៅកកស្ទះបរិវេណក្រោមស្បែក ដែលបង្កឲ្យកើតមានបាក់តេរី ក្នុងគល់រោមរួចបង្កជា “មុន” និង “មុន”ក្បាលខ្មៅ ។


មានវិធីព្យាបាលមួយចំនួន ដែលអ្នកអាចអនុវត្តបានដោយខ្លួនឯង ៖

១-ថ្នាំដុសធ្មេញៈ  វាជាថ្នាំព្យាបាលមួយដែលអាចបំបាត់ “មុន” ក្បាលខ្មៅបានដោយ ងាយ ។ អ្នកអាចយកវាមកលាបថ្នមៗត្រង់បរិវេណ “មុន” នោះ រួចទុកចោលប្រមាណ ២៥ នាទី រួចលាងទឹកសម្អាតចេញ ។ ដំបូងវានឹងជួយឲ្យភ្ញោច ដុតជាតិខ្លាញ់នោះហើយ ក្រោយមកវានឹងបាត់ពីផ្ទៃមុខ ។ ចូរអ្នកអនុវត្តឲ្យបាន ២ សប្តាហ៍ នោះអ្នកនឹងឃើញលទ្ធ ផល ។

២- ប៉េងប៉ោះ នៅក្នុងប៉េងប៉ោះមានសារធាតុសម្លាប់មេរោគ ដែលធ្វើឲ្យ “មុន” ក្បាលខ្មៅកកស្ងួត។ ដើម្បីបានទទួលលទ្ធផលប្រសើរ ត្រូវយកប៉េងប៉ោះមកបិទ លើមុខពេលយប់ និង លាងមុខចេញនៅពេលព្រឹក ។

៣-ក្រូចឆ្មាៈ យកទឹកក្រូចឆ្មារលាយ ជាមួយអំបិលបន្តិចរួចយកទៅលាបលើ “មុន” ។ មុននឹងលាបត្រូវសម្អាតមុខ ឲ្យស្អាតជាមុនដោយទឹកក្តៅឧណ្ហៗ ។ អ្នកអាចលាប រយៈពេល ២០ នាទី រួចសម្អាតមុខនឹងទឹកក្តៅឧណ្ហៗ។

៤-ទឹកដោះគោជូរៈ យកម្សៅស្រូវសាទ្បី ២ ស្លាបព្រាបាយ លាយជាមួយទឹក ដោះគោជូរ ៣ ស្លាបព្រាកាហ្វេ និង ប្រេងអូលីវ ១ ស្លាបព្រាកាហ្វេ និង ទឹកក្រូច ឆ្មា ១ ស្លាបព្រាបាយ ។ យកល្បាយទាំងនេះលាបលើមុនពី ៥-៧ នាទី ។ អ្នកនឹង បានទទួលផលមិននឹកស្មានដល់។

៥- ទឹកឃ្មុំៈ វាជាជម្រើសមួយដ៏ល្អប្រសើរក្នុងការបំបាត់ស្នាម “មុន” ក្បាលខ្មៅ និង ស ដោយងាយ ។

៦- ដំទ្បួងបារំាងៈ អ្នកអាចយកដំទ្បូងបារំាងទៅកិន រួចយកមកបំពោកលើផ្ទៃ មុខ វាអាចបំបាត់ ”មុន” បានយ៉ាងមានប្រសិទ្ធភាពផងដែរ ។ សារធាតុក្នុងដំទ្បូងជួយ ឲ្យស្បែកអ្នកភ្លឺស្រស់ស្អាតផងដែរ។

៧- ម្សៅសូដ្យូមកាបូណាតៈ លាយម្សៅនេះជាមួយទឹក ធម្មតាឲ្យក្លាយជាម្សៅខាប់ រួចយកទៅលាបលើផ្ទៃ “មុន” ក្បាលខ្មៅ និង ស រួចត្រដុសឲ្យសព្វ ទុក ១៥ នាទី រួចលាងសម្អាតចេញ ។អ្នកនឹងទទួលបានលទ្ធផល ជាទីពេញចិត្ត ។តើអ្នកនៅចាំអ្វីទៀត បើអ្នកដឹងពីវិធីព្យាបាលទាំងនេះហើយនោះ ? វាជាវិធីសាមញ្ញដែលទទួលផល បានប្រសើរ មិនចាំបាច់ទៅរកហាង ថែរក្សាស្បែកដែលចំណាយ ពេលយូរ និង ចំណាយថវិកាច្រើន នោះទេ៕

Post a Comment

 
Top