0


  ជាធម្មតា នៅក្នុងសង្គមជំនូញអ្វីក៏មានដែរ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ តើជំនួញដែលយើងរកស៊ី នៅលើទីផ្សារនោះ មានដំណើរការដែលរឺទេ? ដូច្នេះ ដើម្បីជាជំនួយក្នុងការ ដោះស្រាយចំងល់របស់ប្រិយមិត្ត ថ្ងៃនេះផងដែរ ខ្មែរឡូតសូមបង្ហាញជូននូវវិធីខ្លះៗ បើចង់ដឹងច្បាស់ មកធ្វើការអានទាំងអស់គ្នា ។

ឱកាសក្នុងការធ្វើជំនួញ គឺយើងត្រូវអនុវត្តន៏វិធីដូចខាងក្រោម៖

• ការចេះគិតដល់អ្នកដទៃ៖ កត្តាបឋមនោះគឺ យើងត្រូវពិចារណាថា នៅពេលដែលយើងចាប់ផ្តើមធ្វើអាជីវកម្មអ្វីមួយ យើងត្រូវគិតគូដល់ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នសិន និង តម្រូវការសម្រាប់អ្នកប្រើប្រាស់ ថាតើវាជាតំរូវការចាំបាច់រឺអត់? ហើយគេពេញនិយមដែររឺអត់? ឧទាហរណ៍: បើសិនជាល័ក្ខខណ្ឌសេដ្ឋកិច្ចតឹងតែង ជាធម្មតាមានន័យថាអ្នកប្រើប្រាស់គឺតែងតែគិតគូរដល់ការចាយវាយសំខាន់បំផុត ដូច្នេះហើយយើងត្រូវប្រយ័ត្នចំពោះមុខរបរណាដែលចំណាយខ្ពស់ គឺគេមិនហ៊ានចំណាយនោះទេ។

• អត្ថប្រយោជន៍៖ នៅក្នុងឆ្នាំ ២០១០ ខណៈពេលដែលសេដ្ឋកិច្ចរបស់ពិភពលោកកំពុងតែមានវិបត្តិ យើងត្រូវរកមុខរបរណាដែលតម្រូវការច្រើន ហើយមានតំលៃថោក នោះយើងនឹងមានការចំនេញច្រើនផងដែរ។

• ប្រភេទ៖ អាជីវកម្មដែល អាចលូតលាស់ នៅក្នុងសង្គមសេដ្ឋកិច្ច រួមមាន ការបញ្ចុះតម្លៃ រឺការលក់រាយ ដែលអាចធ្វើអោយអតិថិជន មើលទៅឃើញថាជាជំរើសដែលមានតម្លៃថោក វានឹងអាចជាឱកាសដ៏ល្អបំផុត។

• ភូមិសាស្រ្ត៖ ទីតាំងភូមិសាស្រ្ត ក៏អាចជាចំនុចដ៏សំខាន់បំផុត នៅពេលដែលជ្រើសរើសអាជីវកម្មអ្វីមួយ ។ ព្រោះថា ទីតាំងល្អ វាជាចំនុចមួយដែលអាចទាក់ទាញដល់អតិថិជន ក្នុងការចូលមកហាងរបស់យើង។

• គំរោងនាពេលអនាគត៖ លើសពីនេះទៅទៀត ដើម្បីចង់អោយអាជីវកម្មមួយ អាចជោគជ័យទៅដល់ថ្ងៃអនាគតរយៈពេលវែង យើងត្រូវចេះថែរក្សា ចំណងមិត្តភាពជាមួយអតិថិជន គឺការយកចិត្តទុកដាក់ និងមានសុជីវធម៌ដ៏ល្អ ព្រោះថា បើទោះបីជាទីតាំងយើងល្អ តែហាងយើងគ្មានសណ្តាប់ធ្នាប់ និង គ្មានសុជីវធម៌នោះទេ ក៏គ្មានអ្នកណាចង់ទិញ រឺធ្វើការជាមួយយើងដែរ ។



ដូច្នេះ ចំនុចខាងលើទាំងនេះ គឺពិតជាសំខាន់បំផុត សំរាប់អ្នកដែលចង់ជោគជ័យក្នុងធ្វើជំនួញផ្សេងៗ ។

Post a Comment

 
Top