Tea ( តែ )
ថ្ងៃណាដែលអ្នក បានធ្វើដំណើរច្រើន អ្នកតែងតែ មានអារម្មណ៍ថា ប្រអប់ជើងរបស់អ្នក មានអាការៈ ចុករួយស្រពន់។ ជាមួយគ្នានេះ ប្រសិនបើអ្នកចង់ បំបាត់នូវអាការៈ ឈឺចុកចាប់នេះ អ្នកគួរយកតែបៃតង ដាក់ចូលទៅក្នុង ទឹកក្តៅហើយទុក ប្រមាណជា ១០នាទី។
បន្ទាប់មកដាក់ប្រអប់ជើង របស់អ្នកត្រាំនៅក្នុង ទឹកតែដែលមានសីតុណ្ហភាព ក្តៅឧណ្ណៗនេះ ចំនួន ១៥នាទី ដើម្បីឲ្យទឹកតែ ធ្វើការសម្អាតជើង ដោយធ្វើឲ្យ ស្បែករបស់អ្នកមាន សភាពតឹងណែនល្អ ព្រមទាំងជួយកម្ចាត់ក្លិន ជើងផងដែរ។
ក្រោយមកទៀត អ្នកត្រូវយកស្លឹកជីអង្កាម មកចាក់ចូលទៅក្នុង ទឹកត្រាមជើង ហើយយកវាទៅឈ្លី ជាមួយជើង។ លុះនៅពេលដែលអ្នក ដកជើងចេញ មកវិញ អ្នកត្រូវយកកន្សែង ពោះគោមករុំប្រអប់ជើង នៅពេលគេង នោះវានឹងធ្វើឲ្យអ្នកគេង បានលក់ស្រួល៕
Post a Comment
Post a Comment