0

​   សូមអ្នកកុំគិតថាមុនក្បាលខ្មៅជាមុនដែលធម្មតា​ឱ្យសោះ​វាជាមុខ​អាវុធ​ដ៏សាហាវ​ដែលអ្នក​នឹកស្មាន​មិនដល់​ប្រសិនបើអ្នក​មិនរក​វិធី​ទប់ទល់​និងវា​។ មុនក្បាលខ្មៅ​នោះ​និង​បង្ក​ទៅជាអាចម៍​រុយដែល​ធ្វើ​ឱ្យ​នារីទាំងឡាយ​បាត់បង់​សម្រស់ និងភាព​ជឿជាក់​ពេលចេញ​ទៅក្រៅ ដូច្នេះ​គួរធ្វើ​បែបណា​ដើម្បី​កម្ចាត់​មុន​ក្បាល​ខ្មៅទាំង​នោះ?

៚ សូមស្វែងយល់វីធីទប់ទល់ដូចខាងក្រោម៖

 ១/ មិនត្រូវញេច​មុនដោយ​ផ្ទាល់ដៃ៖ ការញេចមុនដោយផ្ទាល់ដៃ​ក្រៅពីធ្វើ​ឱ្យ​ឆ្លងមេរោគ​ពីដៃវា​ក៏ធ្វើ​ឱ្យ​មានស្លាកស្នាម​ធំនៅលើ​ផ្ទៃមុខ។ ប្រើច្រាស​ដុសធ្មេញ​ដើម្បីកម្ចាត់មុន​នៅក្នុង​ពេលលប់​មុខ អ្នកអាចយក​ច្រាសដុសធ្មេញ​ដែលមាន​សរសៃ​ទន់​មកដុស​លើកន្លែង​ដែល​មានមុន​ក្បាលខ្មៅជា​ពិសេសត្រ​ង់​ច្រមុះ។

 ២/ ការបន្ថយការតុបតែងមុខ៖ ការប្រើម្សៅច្រើន​ពេក​ក៏ជា​មូលហេតុនាំ​ឱ្យ​រន្ធរោម​ត្រូវស្ទះ ហើយវា​នឹងបង្ក​ឱ្យ​មាន​មុនក្បាល​ខ្មៅ។ ដូច្នេះអ្ន​ក​មិនគួរ​តែង​មុខជា​រៀងរាល់ថ្ងៃ​នៅពេល​លាបម្សៅ​មិនគួរ​បំពោក​ឱ្យ​ក្រាស់​ពេកទេ។ មុនពេល​ចូលគេង​ត្រូវតែលុប​មុខ​​ឱ្យបា​ន​ស្អាតកុំ​ឱ្យ​មានជាតិ​ខ្លាញ់ម្សៅ ឬធូលី​ជាប់នៅ​លើមុខ។ ក្រៅ​ពីនេះ​ ដើម្បី​ទប់ស្កាត់​មុនក្បាល​ខ្មៅ​អ្នកមិនត្រូវប្រើក្រែ​ម​ដែលមាន​ជាតិខ្លាញ់​នោះឡើយ។

 ៣/ ម៉ាសធម្មជាតិបំបាត់​មុនក្បាលខ្មៅ៖ អ្នកអាចបង្កើត​ម៉ាសធម្មជាតិ​ដោយខ្លួន​អ្នកដោយ​វិធី​ពីរយ៉ាង​ដូចតទៅ៖ ម្សៅ Cinnamonç ទឹកក្រូចឆ្មា ឬម្សៅរមៀត, ស្លឹកជីវ៉ាន់ស៊ុយ ថ្វី​បើ​សាមញ្ញ​តែមាន​ប្រសិទ្ធភាព។

 ៤/ ឆ្ពុងចំហាយ​ទឹកក្តៅ៖ ការឆ្ពុង​ចំហាយទឹក​ក្តៅមិនត្រឹមតែជួយ​ដល់សម្រស់​បង្កើន​ភាពតឹង​របស់ស្បែក​នោះទេ តែវាក៏អាចជួយ​សម្អាតមុខ​រយៈពេល ១៥នាទី ជាតិកង្វក់ និងមិនអាច​ប្រមូលផ្តុំ​នៅក្នុង​រន្ធរោម ដើម្បីបង្កើត​ជាមុន​ក្បាលខ្មៅ​បាននោះទេ។

 ៥/ បំប៉នជាតិសំណើមនៅលើស្បែក៖ ការបំប៉នស្បែក​ដោយជាតិ​សំណើម​គឺមាន​សារសំខាន់​សម្រាប់​កម្ចាត់​មុនក្បាល​ខ្មៅ ប្រសិនបើអ្នកប្រើ​វាជារៀងរាល់ថ្ងៃ​នៅពេល​យប់​មុនចូល​គេង។ ចូលយក​កន្សែង​សើមស្អាត​មក​ក្រប​លើផ្ទៃមុខ​រយៈពេល ១៥នាទី​ជាតិ​កង្វក់​និង​ចេញពី​មុខអ្នក​ហើយ​មុខត្រជាក់ និង​មាន​សំណើម៕

Post a Comment

 
Top