0

Bread Fried នំប៉័ងចៀន

  នំប៉័ងចៀនផ្ទាប់សាច់ជ្រូកជារូបមន្តអាហារសម្រន់ អាចធ្វើដោយខ្លូនឯងបានយ៉ាងងាយៗ មិនពិបាកថែមទាំងជាអាហារប្រែរូបដែលគួឲ្យចង់ទទួលទានទៀតផង។



៙គ្រឿងផ្សំ៖

  1. នំប៉័ង 10 បន្ទះ​( នំប៉័ងជាដើមក៏បាន )

  2. សាច់ជ្រូកជញ្ច្រាំ 1​ កូនចាន

  3. ម្សៅខ្នរ 1 ស្លាបព្រាតែ ( រឺគ្រឿងផ្សំរសជាតិផ្សេងដែលត្រូវមាត់អ្នក )

  4. ជីវ៉ាន់ស៊ុយ ខ្ទឹមស ម្រេចម៉ត់ 2 ស្លាបព្រាតែ

  5. ពងទា1 គ្រាប់ វាយអោយម៉ត់ ( រឺពងមាន់ )

  6. ព្រេងឆា សំរាប់ចៀន

  7. ម្ទេសហាន់ជាជម្រៀកស្តើងៗ ហើយជីវ៉ាន់ស៊ុយសម្រាប់តុបតែង

  8. អាចបរិភោគជា៖ ទឹកគ្រឿង ទឹកម្ទេស ឬទឹកប៉េងប៉ោះ។

    ៙ក្នុងរូបមន្តនេះគេមិនបានប្រើស្ករសរប៉ុន្តែយើងអាចដាក់តាមរសជាតិដែលយើងត្រូវការ




៙វិធីធ្វើ៖
  1. ហាន់នំប៉័ងបន្ទះជា 4 ចំនិត រួចយកសំងួត(មុខកង្ហា)អោយមុខនំប៉័ងស្ងួតប្រមាណ 1 ម៉ោង

  2. យកម្សៅខ្នរ ជីវ៉ាន់ស៊ុយ ខ្ទឺម ម្រេចម៉ត់ ហើយពងដែលវាយរួច ½  គ្រាប់ មកច្របល់ចូលគ្នាអោយសប់ ជាមុនសិនទុកប្រមាណ 20 នាទី

  3. យកគ្រឿងផ្សំដែលផ្សំរួចយកមកលាបលើនំប៉័ងហើយតុបតែងវាអោយស្អាតបន្តិច រួចនាំទៅជ្រលក់ក្នុងពងដែលវាយរួចនៅសល់

  4. ដល់ពេលដែលយើងយកទៅចៀន ត្រូវដាក់ខាងដែលមានសាច់ជ្រូកមុន មើលទាំងសងខាងថាឆ្អិនល្មមហើយលើកយកចេញដាក់អោយស្រក់ខ្លាញ់ហើយអាចយកទៅបរិភោគជាមួយ ទឹកគ្រឿង ទឹកម្ទេស ទឹកប៉េងប៉ោះ ។



Post a Comment

 
Top