Bottle ដប
បញ្ហាសំរាមក្នុងប្រទេសកាន់តែច្រើនឡើងរៀងរាល់ថ្ងៃដូចច្នេះមនុស្សជំនាន់ក្រោយគួរតែយកចិត្តទុកដាក់ថែរក្សាលោកអោយច្រើនឡើង ក្រៅពីការបន្ថយការប្រើប្រាស់របស់ផ្សែងៗដែលធ្វើអោយបរិយាកាសកាន់តែក្តៅ នៅមានវិធីមួយទៀតដែលជួយបន្ថយបរិមាណសំរាមផងដែរនោះក៏គឺការស្គាល់របស់ណាដែលប្រើប្រាស់រួចអាចយកមក ប្រើប្រាស់បានមកធ្វើជាប្រយោជន៍ ក្នុងរូបភាពផ្សេងៗពីគ្នា ដោយមានឧទាហរណ៍ដែលខ្មែរឡាយលើកយកមកបង្រៀន។ ជូយគ្នាថែរក្សាបរិស្ថានដោយយកដបប្លាស្ទិចដែលប្រើរួចមកកែច្នៃជារបស់ប្រើប្រាស់នៅក្នុងផ្ទះ
វិធីធ្វើធូផ្កាពីដបបា្លស្ទិច
៙ឧបករណ៍
- ដបប្លាស្ទិច
- កន្ត្រៃ
- កំបិតឡាម
៙ វិធីធ្វើ ៖
- យកដបប្លាស្ទីចមកកាត់ផ្នែកខាងលើចេញ
- យកដបមកកាត់ពីលើចុះមកក្រោមជាចំរៀក កាត់ចុះមកក្រោមជំរៅប្រមាណកន្លះដប
- រួចសង្កត់វាអោយញែកចេញទៅខាង
- ហើយបត់វាពីស្តាំទៅឆ្វេងអោយស្មើៗគ្នា ពេលបត់អស់ហើយយកវាទៅដាក់ទឹកនឹងផ្កាមើលថាសម
ល្មមនឹងយើងពេញចិត្តហើយនាំយកទៅលំអរផ្ទះបានហើយ។
សាកល្បងយកដបប្លាស្ទិចដែលប្រើរួចមកធ្វើទាំងអស់គ្នា ហើយចែករំលែកគ្នា ខ្ញុំគិតថាអ្នកទាំអស់គ្នាប្រកត់ជាធ្វើស្អាត។
Post a Comment
Post a Comment