0

ស្ត្រី​មេផ្ទះ​មួយចំនួន​តែង​ធុញទ្រាន់ នៅពេលដែល​ខ្លាញ់​ដែល​យើង​កំពុង​ចៀនត្រី ខ្ទាត​ប្រលាក់​ខោអាវ ឬ​រលាក​ខ្លួនប្រាណ ហើយ​ករណី​ខ្លះទៀត​ត្រី​ដែល​យើង​ចៀន ប្រែជា​ជាប់​ខ្ទះ​បែក​ជា​បំណែកៗ បាត់អស់​សោ​ភណ្ឌ​ភាព និង​រសជាតិ​ឆ្ងាញ់​ទៀតផង​។ តែបើ​ជួប​បញ្ហា​នេះ​សូម​សាកល្បង​តាម​វិធីសាស្ត្រ​ងាយៗ​ដូចខាងក្រោម​៖



  1. ដើម្បី​ការពារ​កុំអោយ​ខ្លាញ់​ខ្ទាត អ្នក​គ្រាន់តែ​យក ម្សៅ​សាលី បន្តិចបន្តួច មក​រោយ​លើ​ខ្ទះ នោះ​នឹង​ជួយ​កាត់បន្ថយ​ការ​ខ្ទាត​ខ្លាញ់​ជាមិនខាន​។​

  2. បើ​ជួប​បញ្ហា​ចៀនត្រី​ជាប់​ខ្ទះ​ពិបាក​ប្រែ ឬ​នាំអោយ​បែក​សាច់​ត្រី ដំបូង​សូម​ណែនាំ​អោយ​លោក​អ្នកយក​ខ្ទះ​ដាក់​ពីលើ​ភ្លើងចង្ក្រាន​អោយ​ក្តៅ​បន្តិច​សិន សឹម​ចាក់​ខ្លាញ់ ឬ​ប្រេងឆា​ចូល ហើយ​ទុកអោយ​ខ្លាញ់ ឬ​ប្រង​ឆា​ឡើង​ក្តៅ​មួយ​អ​ន្លឺ​ទៀត​(​ប្រហែល​១​នាទី​) បន្ទាប់មក​យើង​ត្រូវដាក់​អំបិល​មួយ​ចឹប ឬមួយ​ចុង​ស្លាបព្រា​បាយ បន្ទាប់មក​សឹម​ដាក់​ត្រី​ចៀន នោះ​ពិតជា​អាច​កាត់បន្ថយ​ការចៀន​ត្រី​ជាប់​ខ្ទះ​មិន​ខាង​៕


​​ចៀនត្រី Fish fried 

Post a Comment

 
Top