0


មី​កញ្ចប់ជា​អាហារ​មួយ​ប្រភេទ​ដែល​ងាយ​នឹង​យកមក​ឆុង​ទឹក​ក្តៅ​បរិភោគបាន​ភ្លាម​។ ប៉ុន្តែ​អ្នកដឹង​ទេ​ថា វា​មិនសូវមាន ​ប្រយោជន៍​ដល់​សុខភាព​ទេ​។ ខាងក្រោម​ជា​មូលហេតុ​ដែល​អ្នក​មិនគួរ​បរិភោគ​មី​កញ្ចប់​។​


  1. រារាំង​ការ​បឺត​ស្រូប​សារជាតិ​ចិ​ញ្ចឺ​ម ៖ មី​ត្រូវបាន​រកឃើញថា វា​រារាំង​ការ​បឺត​ស្រូប​នូវ​សារជាតិ​ចិញ្ចឹម​ចំពោះ​ក្មេង​អាយុ​ក្រោម ៥​ឆ្នាំ​។​

  2. អាហារ​ដែល​គ្មាន​ប្រ​យោ​ជ​ន៏ ៖ មី​ជា​អាហារ​ដែល​គ្មាន​វីតាមីន​នោះទេ មិនមែនជា​អាហារ​មាន​ជាតិ​ស​សៃ​រ រឺ សារជាតិ​ខ​និ​ច ប៉ុន្តែ​វា​គ្រាន់តែ​ជា​កាបូន​អ៊ី​ដ្រា​ត​ប៉ុណ្ណោះ​។​

  3. មាន​បរិ​ណ​អំបិល​ខ្ពស់ ៖ មី​ជាធម្មតា​មាន​បរិមាណ​អំបិល​ច្រើន ជា​មូលហេតុ​ធ្វើ​ឲ្យ​ប្រឈម​ជំងឺ​បេះដូង ដូចជា​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​, សំពាធ​ឈាម​កើនឡើង​ជាដើម​។

  4. ធ្វើ​ឲ្យ​ធាត់ ៖ មី​ផ្សំ​ឡើង​ដោយ​ខ្លាញ់ និង​អំបិល ដែលជា​មូលហេតុ​បណ្តាលអោយ​ទឹក​ត្រូវ​ទប់​នៅក្នុង​ខ្លួន​យើង ដែល​នាំ​ឲ្យ​ធាត់​។​

  5. ពិបាក់​ក្នុង​ការរំលាយ​អាហារ​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ ៖ មី​ជា​មូលហេតុ​ធ្វើ​ឲ្យ​ពោះវៀន​ធ្វើ​ចលនា​ខុស​ប្រក្រតី និង​ឲ្យ​ហើមពោះ​។​

  6. ប៉ះពាល់​ដល់​ប្រតិកម្ម​បំបែក ៖ ចំពោះ​មី​ទាំងអស់​ផ្សំ​ឡើង​ដោយសារ​ជាតិគីមី​ដូចជា ព​ណ៏ និង​បង្ការ​ការ​ខូច ករណី​ញ៉ាំ​ជា​ទៀងទាត់​នាំ​ឲ្យ​រាងកាយ​ប្រឈម​នឹង​បញ្ហា​ក្នុង​ការធ្វើ​ប្រតិកម្ម​បំបែក និង​អាចជា​បញ្ហា​ដែលមាន​រយ​:​ពេល​យូរ​៕




សូមអរគុណ​៖ គេហទំព័រ សុខភាព​

Post a Comment

 
Top